Connect with us

អន្តរជាតិ

បាតុកម្មនៅមីយ៉ានម៉ា កាន់តែខ្លាំងឡើង កម្លាំងសន្តិសុខចាប់ខ្លួនបាតុករជិត​៥០០នាក់

Published

on

បាតុកម្មប្រឆាំងរដ្ឋាភិបាលមីយ៉ានម៉ាកើនឡើងខ្ពស់ ដោយមានពលរដ្ឋចូលរួមកាន់តែច្រើន ។ ជាមួយគ្នានេះដែរ កម្លាំងទាហានក៏បានចាប់ខ្លួនបាតុករជិត​៥០០នាក់ ហើយប្រើប្រាស់គ្រាប់កាំភ្លើងកៅស៊ូបាញ់ទៅលើបាតុករទៀតផង។

បាតុកម្មអូសបន្លាយនៅក្នុងប្រទេសនេះ ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ ​សេដ្ឋកិច្ចជាតិ​ ហើយបណ្តាក្រុមហ៊ុនជាច្រើន ត្រូវជាប់គាំង ដោយការធ្វើបាតុកម្ម​។ បើទោះបីរដ្ឋាភីបាលយោធាបានអំពាវនាវដល់បុគ្គលិករដ្ឋវិលត្រឡប់ទៅធ្វើការវិញ ​និងព្រមាន ប្រើហិង្សា ប៉ុន្តែក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មប្រឆាំង​ដដែល​ មិនខ្វល់ពីការ​ព្រមានបំបែកពីកម្លាំងយោធា​នោះឡើយ។ ការធ្វើបាតុកម្មនៅពេលនេះ​គឺជាទ្រង់ទ្រាយធំ បំផុត មិនធ្លាប់មានចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ។


នៅក្នុងរដ្ឋធានី​​​Yangon ​ដែលជាទីក្រុងធំបំផុត​របស់មីយ៉ានម៉ា ក្រុមបាតុករលើកស្លាកបដាទាមទារ ដោះលែងលោកស្រី អោងសានស៊ូជី​​។ ​ក្រុមបាតុករជាច្រើន បានធ្វើជាខូចរថយន្តកណ្តាលផ្លូវបង្កឲ្យមានការកកស្ទះរថយន្តជាច្រើន រារាំង​កម្លាំងយោធា បញ្ជូនរថពាសដែក មករារាំង​បាតុករ។
អ្នកបើករថយន្ត ឈប់កណ្តាលផ្លូវហើយថារថយន្តខូច បាននិយាយឌីដងថា​ «រថយន្តខូចដោយសារតែការឈឺចាប់របស់ពលរដ្ឋមីយ៉ានម៉ា ដែលកំពុងទទួលរងក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ»។
ក្រៅពីទីក្រុង Yangon​ នៅទីក្រុងធំទីពីររបស់មីយ៉ានម៉ា គឺMandalay ព្រមទាំងរដ្ឋធានី ណៃពិដោ ក៏បាននាំគ្នាដង្ហែរក្បួនបាតុកម្ម បើទោះបី រដ្ឋាភិបាលយោធាបានព្រមានបង្ក្រាបយ៉ាងចាស់ដៃក្តី ។ យោធាមីយ៉ានម៉ាក៏បានហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩​។
កាលពីថ្ងៃទី​១៧ខែកុម្ភៈ ​រដ្ឋាភិបាលមីយ៉ានម៉ា បានបញ្ជូនកម្លាំងយោធាមីចូលមកកាន់ទីក្រុង yangon ​​ដើម្បីទប់ស្កាត់ការធ្វើបាតុកម្ម ។សកម្មភាពទាំងនោះធ្វើឲ្យសហគមន៍អន្តរជាតិបារម្ភយ៉ាងខ្លាំង ពីអំពើហិង្សាកើតឡើងក្នុងប្រទេសមីយ៉ានម៉ា ដូចដែលធ្លាប់បានកើតឡើងក្នុងតីតកាល​។
នៅពេលនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន បុគ្គលមានប្រជាប្រិយភាព ០៦នាក់ដែលបានលើកទឹកចិត្ត និងជំរុញឱ្យបុគ្គលិករដ្ឋជាច្រើន ធ្វើកូដកម្មមិនចូលធ្វើការ ខណៈចំនួនអ្នកដែលត្រូវបានចាប់ខ្លួន គិតចាប់តាំងពីថ្ងៃផ្ទុះព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ បានកើនដល់ជិត ៥០០នាក់។
សារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ បានផ្សាយថាមនុស្សទាំង ០៦នាក់ដែលអាជ្ញាធរកំពុងតាមចាប់ខ្លួន ក្នុងនោះរួមមានអ្នកដឹកនាំខ្សែភាពយន្ដ, សិល្បៈករ និងតារាចម្រៀងម្នាក់។ អាជ្ញាធរបានចោទអ្នកទាំងនេះពីបទញុះញង់ ឱ្យបុគ្គលិករដ្ឋចូលរួមក្នុងបាតុកម្មតវ៉ា។
កាលពីថ្ងៃ១៧ខែកុម្ភៈ កម្លាំងសន្តិសុខមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា បានបើកការបាញ់បង្ក្រាប ទៅលើហ្វូងបាតុករនៅក្នុងទីក្រុង ម៉ាន់ដាឡាយ (Mandalay) កំឡុងប្រឈមមុខជាមួយក្រុមកម្មករផ្លូវដែក ដែលនាំគ្នាបិទចរាចរណ៍រថភ្លើង ជាផ្នែកមួយនៃបាតុកម្មប្រឆាំងនឹងទង្វើ ដែលពួកគេចោទថា «រដ្ឋប្រហារយោធា» ទោះបីជាយោធាមីយ៉ាន់ម៉ា បានអះអាងជាច្រើនដងថា វាមិនមែនជារដ្ឋប្រហារក៏ដោយ។ មនុស្សម្នាក់បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នានេះ ខណៈក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម បើទោះជាមានការព្រមានបង្រ្កាបពីយោធាក៏ដោយ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម