Connect with us

អន្តរជាតិ

កម្លាំងប៉ូលិសមីយ៉ានម៉ា បាញ់គ្រាប់ពិតលើបាតុករ​ ស្លាប់ និងរបួស ៧នាក់

Published

on

បុគ្គលិកសុខាភីបាលមីយ៉ានម៉ាបានឲ្យដងថា ប៉ូលិសបានបាញ់គ្រាប់ពិតទៅលើ ក្រុមបាតុករនៅទីក្រុង  Mandalay  បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស​។

បុរសម្នាក់ស្លាប់ដោយត្រូវគ្រាប់កាំភ្លើងចំក្បាល ។ ចំណែក ៦នាក់ទៀត រងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះ​។

អំពើហិងសាផ្ទុះឡើងពីកម្លាំងប៉ូលិស ព្យាយាមចូលទៅចាប់មនុស្សនៅ ទីតាំង ផលិតនានា តែត្រូវក្រុមបាតុករឡោមព័ទ្ធមិនឲ្យកម្លាំងសន្តិសុខចូលទៅចាប់។ ទាំងនោះហើយទើបប៉ូលិសបាញ់ដើម្បីបំបែកការឡោមព័ទ្ធពីសំណាក់បាតុករ។ មិនដឹងថា មានអ្នកនយោបាយរូបណា ដែលបានលាក់ខ្លួននៅទីនោះឡើយ។

ជាមួយគ្នានេះ ពលរដ្ឋមីយ៉ានម៉ាប្រមូលផ្តុំគ្នា គោរពវិញ្ញាណក្ខន្ធស្ត្រីវ័យ​២០ ឆ្នាំ​ ស្លាប់ដោយត្រូវគ្រាប់កាំភ្លើងពេលចូលរួមធ្វើបាតុកម្ម ប្រឆាំងការគ្រប់គ្រងដោយយោធា។  នៅថ្ងៃទី ២០ខែកុម្ភៈ ពលរដ្ឋបានជួបជុំគ្នានៅទីក្រុង  Yangon ​  ដោយធ្វើពិធីបួងសួង​ដល់វិញ្ញាណក្ខន្ធ​របស់នាង​ Mya Thwate Thwate Khaing ។

អ្នកចូលរួមពិធីនោះគោរពវិញ្ញណក្ខន្ធ ឈ្មោះ Win Zaw ​អាយុ​៤៦ឆ្នាំ​ បានឲ្យដឹងថា « យើង មិនអាចទទួលយកបានឡើយ នៅសក្មភាពប្រើហិង្សា​ទៅលើក្រុមបាតុករពីសំណាក់ ប៉ូលិសទាហាន​ជាសកម្មភាពល្មើសច្បាប់។ ខ្ញុំមានអារម្មណ៍ថា​គ្រាប់កាំភ្លើងដែលចំក្បាល នាង​ Mya Thwate Thwate Khaing ក៏ដូចជាចំក្បាល របស់យើងខ្ញុំទាំងអស់គ្នា​»។

នាង Mya Thwate Thwate Khaing បានស្លាប់ កាល៊ពីថ្ងៃទី ១៩ ខែកុម្ភៈ ដោយត្រូវគ្រាប់កាំភ្លើងចំក្បាលពេលប៉ូលិសបំបែកហ្វូងបាតុករ ។  នាងគឺជាបាតុករទីមួយដែលបានស្លាប់ដោយការប្រើហិង្សាពីកម្លាំងប្រឆាំងភេរវកម្មមីយ៉ានម៉ា​៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម