Connect with us

អន្តរជាតិ

ថៃ៖ នាយករដ្ឋមន្ត្រីឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្តពីសភា

Published

on

ដោយមានសំឡែងគាំទ្រភាគច្រើន នាយករដ្ឋមន្ត្រីថៃ និងរដ្ឋាភិបាល ឆ្លងផុតការបោះឆ្នោតផ្តលទំនុកចិត្ត ដោយសភាព នៅតែបន្តគាំទ្រ រដ្ឋាភិបាល ដឹកនាំដោយលោកប្រាយុទ្ធចាន់អូចា ដដែល។

នៅថ្ងៃទី​២០ ខែកុម្ភៈ នាយករដ្ឋមន្ត្រី ថៃ លោកប្រាយុទ្ធចាន អូចា បានឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្ត ដោយលោកទទួលបានការគាំទ្រខ្ពស់ ពីសមាជិករដ្ឋសភា។ ​ប៉ុន្តែ លោកត្រូវប្រឈមនឹងការធ្វើបាតុកម្មប្រឆាំង ជាថ្មី ក្រោយ​ស្ងប់ស្ងាត់មួយរយៈ។

នាយករដ្ឋមន្ត្រីប្រាយុទ្ធ  និងរដ្ឋមន្ត្រី ៩រូប ទទួលបានការផ្តល់ទំនុកចិត្តពីរដ្ឋសភា នៅក្នុងការបោះឆ្នោតផ្តលទំនុកចិត្តនាថ្ងៃទី​២០ខែកុម្ភៈ  ក្រោយរយៈពេល ៤ថ្ងៃ ពិភាក្សាតឹងតែង រវាងបណ្តាតំណាងរាស្ត្រ។

ប្រធានរដ្ឋសភាថៃ លោក Chuan Leekpai បានប្រកាសថា  ការបោះឆ្នោតផ្តល់ទំនុកចិត្ត នាំមកនៅលទ្ធផល ល្អ សម្រាប់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ និង គណបក្សកាន់អំណាច​។

តំណាងរាស្ត្រ គណបក្សប្រឆាំ បានថ្កោទោសយ៉ាងខ្លាំង ដល់ ភាពយឺតយ៉ាវ នៃការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​១៩​ រួមជាមួយនយោបាយសេដ្ឋកិច្ច របស់លោកប្រាយុទ្ធ​មិនទទួលបានជោគជ័យ ។

លទ្ធផលបោះឆ្នោតផ្តល់ទំនុកចិត្ត ដោយជ័យជម្នះបានទៅលើ រដ្ឋាភិបាល​ ដូចដែលការព្យាករណ៍តាំងពីពេលដំបូង ។  គណបក្ស Palang Pracharathរបស់លោកប្រាយុទ្ធ និងសម្ព័ន្ធមិត្ត មានសំឡេងភាគច្រើននៅក្នុងសភា ស្រាប់ ដូច្នេះ ការទទួលបានជ័យជម្នះ គឺជារឿងត្រឹមត្រូវ​។

បើទោះឆ្លងផុតការបោះឆ្នោតផ្តាល់ទំនុកចិត្ត តែរដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ត្រូវប្រឈមការធ្វើបាតុកម្ម កាន់តែខ្លាំង​​ ក្រោយការឆ្លងកូវីដ ១៩ ធ្លាក់ចុះ ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម