តាមការលើកឡើងរបស់ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមទប់ស្កាត់កូវីដ-១៩ នៅសេតវិមាន លោក Andy Slavitt បានបញ្ជាក់ថា សកម្មភាពចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅទូទាំង៥០រដ្ឋ ត្រូវផ្អាកដោយសារតែអាកាសធាតុអាក្រក់ ផ្លូវថ្នល់គ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់។ ជាមួយគ្នានោះការដាច់ភ្លើង ជាចំណែកមួយធ្វើឲ្យ សកម្មភាពដឹកជញ្ជូន និងការរក្សាវ៉ាក់សាំងជួបផលលំបាកយ៉ាងខ្លាំង។


ពលរដ្ឋប្រមាណ៤លាននាក់នៅក្នុងរដ្ឋតិចសាស់ត្រូវរស់នៅក្នុងក្នុងស្ថានភាពគ្មានអគ្គិសនី រយៈពេលមួយសប្តាហ៍កន្លងមកហើយ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង។ ស្ថានភាពកាន់តែអាក្រក់ ខណៈពលរដ្ឋប្រឈមកង្វះស្បៀងអាហារនឹងទឹកផឹក។
ប្រធានាធិបតីអាមេរិក លោកបៃឌិន បានជំរុញឲ្យបណ្តាអភិបាលរដ្ឋ មានវិធានការជួយដល់ពលរដ្ឋ ឲ្យបានទាន់ពេលវេលា។ ប្រធានាធិបតីបៃឌិន ក៏បានឡើងគម្រោទៅកាន់រដ្ឋតិចសាស់ដើម្បីត្រួតពិនិត្យស្ថានភាព ។
មកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១១,៦៤០,២៧០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៤៧១,៤៦៦នាក់ និងជាសះស្បើយឡើងវិញ ៨៦,៨០៨,៦៩៩នាក់។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៨,៧០៦,៤៧៣នាក់ ស្លាប់ចំនួន ៥០៩,៨៧៥នាក់ និងជាសះស្បើយចំនួន ១៨,៨៩៩,២៧២នាក់៕