Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលថា ស្ថានភាពនៃការចម្លង​ក្នុង​សហគមន៍​នាពេលនេះ មាន​លក្ខខណៈ​ធំ និង​សាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍​កន្លងមក

Published

on

ក្នុងសេចក្តីប្រកាស​ព័ត៌មាន​នៅព្រឹក​ថ្ងៃនេះ (២២ កុម្ភៈ) ក្រសួងសុខាភិបាល​កម្ពុជាបាន​បញ្ជាក់ថា ស្ថានភាព នៃការ​ចម្លង​ក្នុង​សហគមន៍​នាពេលនេះ មានលក្ខខណៈ​ធំជាង និង​សាំញ៉ាំជាង​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា ហើយ​វិធានការ និង​អន្តរាគមន៍​នានា គឺអាស្រ័យ​ទៅតាម​ស្ថានភាព នៃការរកឃើញវត្តមានវីរុស​កូវីដ​១៩​នៅ​តាម​ទីតាំង​នីមួយៗ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សហការ និងសាមគ្គីភាពគ្នា ដើម្បីចូលរួមដោយម៉ឺងម៉ាត់នូវការដាក់ចេញវិធានការនានា ប្រឆាំងកូវីដ-១៩ ក្នុងនោះបុគ្គលដែលធ្លាប់បានចេញចូលទីតាំងដែលមានករណីឆ្លង ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០២១ ឬដឹងថា ខ្លួនជាអ្នក​ប៉ះពាល់ជាមួយ​អ្នក​មានវីរុស​កូវីដ​១៩ ត្រូវ​មាន​ភាពស្មោះត្រង់ មិន​លាក់លៀម និង​ស្ម័គ្រ​ចិត្ត​មក​ធ្វើតេស្ត​រកមេរោគ​កូវីដ​១៩ នៅមណ្ឌលសុខភាពចាក់អង្រែ នៃរាជធានីភ្នំពេញ ហើយដាក់ខ្លួន​នៅ​ដាច់​ដោយ​ឡែកពី​ក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ​នៅ​តាម​ផ្ទះរៀងៗខ្លួន ព្រមទាំងធ្វើការតាមដានសុខភាពជារៀងរាល់ថ្ងៃ ហើយ​ប្រសិន​បើ​មាន​អាការៈ​មិនស្រួលខ្លួន ដូចជាមានឡើងកំដៅ​ខ្លួន ក្អក ផ្តាសាយ ឈឺបំពង់ក ឬពិបាកដកដង្ហើមជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥។

សូម​បញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលបាន​ប្រកាស​ពី​ការ​រកឃើអ្នកឆ្លងជំងឺកូវីដ​១៩ ថ្មីចំនួន៣៥នាក់ថែមទៀត ដែលក្នុងនោះមាន ៣១នាក់ ជាករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ដែលធ្វើ​ឲ្យ​ចំនួនសរុបនៃអ្នកឆ្លងក្នុងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ កើន​ដល់ ៧៦នាក់។

សម្រាប់​ការ​ផ្ទុះឡើង​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ​ នេះ​ដែរ មានទីតាំងសណ្ឋាគារ និង​រង្គសាល​ប្រមាណជាង​២០ត្រូវបានបិទ ហើយ​ជាមួយ​គ្នា​នេះ សាលារៀនរដ្ឋ និង​ឯកជន មានភូមិសាស្រ្តស្ថិត​ក្នុង​រាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល​ប្រមាណ ៧ហើយ​ត្រូវ​បានឲ្យ​ផ្អាក​ដំណើរ​ការជា​បណ្តោះអាសន្ន ក្រោយ​ពី​រកឃើញថា អាណាព្យាបាល​របស់ពួកគេ​មានវិជ្ជមានវីរុស​កូវីដ​១៩៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម