Connect with us

ព័ត៌មានជាតិ

អ្នកនេសាទម្នាក់ធ្លាក់ទឹកស្លាប់​នៅលម្ហសមុទ្រកោះរ៉ុង

Published

on

សមត្ថកិច្ចបាន​ឲ្យដឹងថា បុរសអ្នកនេសាទម្នាក់បានស្លាប់ ក្រោយធ្លាក់ពីលើទូក ពេលកំពុងនេសាទ កាលពីម៉ោង៦.៣០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅលម្ហសមុទ្រ ប្រហែល​ ១ម៉ាយ ពីមុខ​សណ្ឋាគាររ៉ូយ៉ាល់សេន​ ស្ថិត​ក្នុង​ភូមិសុខ​សាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយធ្លាក់ពីលើទូក ជនរងគ្រោះបានបាត់ខ្លួន រហូតដល់ម៉ោងជិត១រសៀលថ្ងៃដដែលទើបរកសាកសពឃើញ នៅលម្ហសមុទ្រចំណុចជិតពយយាយម៉ៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ។

ជងរងគ្រោះ ឈ្មោះ ជា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកូនដៃទូកអូស ស្នាក់នៅលើទូក ស្ថិតនៅភូមិ៣ (ទំនប់រលក​) សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ និងមានស្រុកកំណើតភូមិត្រពាំងជ្រៃ ឃុំជុំគីរី​ ស្រុកឈូក ខេត្តកំពត ។

តាមការបំភ្លឺរបស់ម្ចាស់ទូកថា ជនរងគ្រោះកំពង់ទម្លាក់មងអូសនៅខាងក្រោយទូក រួចរអិលជើងធ្លាក់ទៅក្នុងទឹកតែម្តង។

សាកសពជនរងគ្រោះ បានដឹកតាមទូក មកដីគោក ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីខាងនគរបាលជំនាញធ្វើកោសល្យវិច្ឆ័យ តាមបច្ចេកទេស៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម