Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ប្រាសាទ និង​រហាត់ទឹក​បុរាណ នៅក្នុង​រមណីយដ្ឋាន​អង្គរ​

Published

on

​ខេត្តសៀមរាប​៖ ប្រាសាទបុរាណ​កណ្ដាល​ស្រះស្រង់ និង​រហាត់ទឹក​ចំនួន​មួយ នៅក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​អ​ធីប​តី​ភាព​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។​

​ប្រាសាទ​ស្រះស្រង់ បានធ្វើការ​ជួសជុលរ​យៈ​ពេល​មួយឆ្នាំ​។ តាមរយៈ​នៃ​ការជួសជុល​និង​រំលេច​រូបរាង​ជាថ្មី​ឡើងវិញ​នេះ ប្រាសាទ​ស្រះស្រង់ បានធ្វើ​ទេសភាព​វប្បធម៌​នាពេល​អតីតកាល​បាន​រស់រានមានជីវិត​ជាថ្មី​ឡើងវិញ និង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ឱ្យ​ចូលមក​ទស្សនា​ប្រាសាទ​នេះ​។​

​សូមជម្រាបថា​រហាត់ទឹក​ដ៏​ធំ​នេះ​ដែលមាន​បណ្តោយ ១៨​ម៉ែត្រ កម្ពស់ ១២​ម៉ែត្រ អង្កត់ផ្ចិត​១១,៦​ម៉ែត្រ​ត្រូវបាន​អនុវត្ត​ការជួសជុល​ដោយ​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយបាន​រក្សា​នូវ​រចនាបថ​បុរាណ​ទាំងស្រុង និង​រួមបញ្ចូល​នូវ​ស្ថាបត្យកម្ម​ទំនើប ដើម្បី​ធានាបាន​នូវ​ភាព​លក្ខណៈ​ដើម និង​ភាពរឹងមាំ​ធានាបាន​ការប្រើប្រាស់​យូរ អង្វែង​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​។
​ទីតាំង​រហាត់ទឹក​ដ៏​ធំ នេះ​មាន​ប្រវត្តិ​តាំងពី​ទសវត្ស​ទី​៦០ ត្រូវបាន​កសាងឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកហើយ​អមដោយ​ផ្ទះ​លម្ហែកាយ​មួយ​នៅក្បែរនោះ​៕​

 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម