Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ​ឲ្យ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩

Published

on

​ភ្នំពេញ​៖ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្នុង «​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​» រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​កម្មវិធី ម្ចាស់​អាជីវ​កម្មដ្ឋាន អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​-​អង្គភាព​ជំនាញ និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្តតាម​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល ជាពិសេស​ជំរុញ​ការអនុវត្ត​ឱ្យបាន​ម៉ឺង​មាត់​បំផុត​នូវ​វិធានការ «៣ ការពារ និង ៣ កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​។​

​សាលា​រាជធានី​ភ្នំពេញ បាន​ណែនាំ​ទៀតថា វិធានការ «៣ ការពារ និង ៣ កុំ​»​រួមមាន​៖
*៣ ការពារ​៖
*​ទី​១៖ ពាក់​ម៉ាស​
*​ទី​២៖ លាងដៃ​
*​ទី​៣៖ រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល (​ចាប់ពី ១​ម៉ែត្រ​កន្ល​ឡើងទៅ ឱ្យបាន​គ្រប់ៗ​គ្នា នៅ​គ្រប់​ទីកន្លែង​ទាំងអស់​)​។​
*៣ កុំ ៖
*​ទី​១៖ កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញ​-​ចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ត្រូវ​រក​កន្លែង​ដែលមាន​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់​
*​ទី​២៖ កុំទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ​
*​ទី​៣៖ កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា ជាដើម​។​

​ទន្ទឹមនឹងនេះ ក្នុង​រយៈពេល​អនុវត្ត​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ពិនិត្យឃើញថា បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​មួយចំនួន បាន​អនុវត្តតាម​វិធានការ​ខាងលើ​បានល្អ​ប្រសើរ​
​ប៉ុន្តែ មួយចំនួនទៀត​នៅ​មិនទាន់បាន​អនុវត្តតាម​វិធានការ​ខាងលើ​បានល្អ​នៅឡើយ ដូចជា ក្នុងពេល​កម្មវិធី​ជួបជុំ​ផ្សេងៗ មិន​រក្សា​តម្លា​ត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​ឱ្យបាន​ត្រឹមត្រូវ​, មានការ​ប៉ះពាល់​គ្នា​,
​ចាប់ដៃគ្នា​, កៀក​ស្មា​គ្នា​, ឱបរឹត​គ្នា​, ភ្លេច​ការការពារ​ខ្លួន និង​ធ្វេសប្រហែស​ជាមួយ​ជំងឺ​កូ​វី​៨-១៩​។​

​ដើម្បី​ឈានទៅ​គ្រប់គ្រង​បាន «​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​» រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​កម្មវិធី ម្ចាស់​អាជីវ​កម្មដ្ឋាន និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​ម៉ឺងម៉ាត់ បំផុត​នូវ វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​។​

​ក្នុងករណី​នៅតែ​មិន​ព្រម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន ត្រូវ​ប្រឈមមុខ​នឹង​ការបិទ​កម្មវិធី ឬ​អាជីវ​កម្មដ្ឋាន ព្រមទាំង​ត្រូវ​ទទួល​ទោសទណ្ឌ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​, រដ្ឋបាល​សង្កាត់ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​
​ប្រារព្ធ​កម្មវិធី​ជួបជុំ​ទាំងអស់ ដើម្បីឱ្យ​ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន អនុវត្ត​ឱ្យខាងតែបាន​នូវ​រាល់​វិធានការ​ការពារ​ទាំងអស់​ខាងលើ ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម