Connect with us

អន្តរជាតិ

នាយករដ្ឋមន្ត្រី​ថៃ អាច​នឹង​ជាម​នុស្ស​ដំបូង​គេ ដែល​ទទួល​ចាក់​វ៉ាក់សាំង Covid-19 របស់​ចិន​

Published

on

​ថៃ​៖ នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រកាសថា រូបលោក​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ស្ថិត​ក្នុងចំណោម​មនុស្ស​ដំបូង​គេ ដែល​នឹងត្រូវ​ទទួលបាន​ការចាក់​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន Sinovac ដើម្បី​បង្កើន​ទំនុកចិត្ត​ពី​សាធារណៈជន ។​

​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង​នោះ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយថា ខ្ញុំ​នឹងធ្វើ​វា​ប្រសិនបើ​ខ្ញុំ​អាច​… ហើយ​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង ។ បើតាម​លោក ប្រា​យុទ្ធ វ៉ាក់សាំង Sinovac ជំហាន​ដំបូង​គ្រោង​នឹង​មកដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ខណៈ​ជំហាន​ទី​២​គ្រោង​នឹង​មកដល់​នៅ​ខែក្រោយ ហើយ​ជំហាន​ទី​៣ នឹង​មកដល់​នៅ​ខេ​មេសា​ខាងមុខ ។​

​អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ថៃ លោក Obas Kankawenphung បាន​ឲ្យ​ដឹងថា ក្រុមមនុស្ស​ដំបូង​ដែល​នឹង​ទទួលបាន​ចាក់​វ៉ាក់សាំង​ទាំងនេះ គឺ​រួមមាន​បុគ្គលិក​ពេទ្យ​ដែលមាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​អ្នកជំងឺ COVID-19 និង​អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​មួយចំនួន ព្រមទាំង​មនុស្ស​ដែលមាន​អាយុ​លើសពី​៦០​ឆ្នាំ​៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម