Connect with us

ព័ត៌មានជាតិ

រថយន្តរាប់សិបគ្រឿងដឹកជញ្ជូនធ្យូងពីកម្ពុជាទៅថៃតាមច្រកជាំស្រងាំ ដោយគ្មានការទប់ស្កាត់

Published

on

បើតាម​សេចក្តីរាយការណ៍ថា បច្ចុប្បន្ន​នេះ គេឃើញ​មាន​រថយន្តកាត់ទ្រុងរាប់សិបគ្រឿង​របស់ក្រុមឈ្មួញ បានធ្វើ​សកម្មភាពដឹកជញ្ជូនធ្យូងឆ្លង​ដែនពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃតាមច្រក​ទ្វារអន្តរជាតិជាំស្រងាំ ក្នុងភូមិសាស្រ្ត​ស្រុកអន្លង់វែង ដោយពុំ​មានរំខានដល់សមត្ថកិច្ចឡើយ។

តាមប្រភពពីក្រុមល្មួញដឹកធ្យូងវិញថា ពួកគេអាចដឹកជញ្ជូនធ្យូងឆ្លងដែនទៅប្រទេសថៃបាន គឺអាស្រ័យដោយសារមានការបើកភ្លើងខៀវពីសំណាក់ប្រធានច្រកអរន្តជាតិជាំ គឺលោក សាប់ យឿន តែ​មុនធ្វើការ​ដឹជញ្ជូន​ធ្យូង​ឆ្លងដែន​បានគឺតម្រូវបង់ប្រាក់ឲ្យ​ស្នាក់ការប្រចាំច្រកទ្វាអរន្តជាតិជាំជាមុនសិន។

សម្រាប់ការបង់ប្រាក់វិញ តាមក្រុមឈ្មួញថា គេត្រូវ​ចំណាយសម្រាប់រថយន្តមួយគ្រឿងចំនួន១០ម៉ឺនរៀល។

ចំពោះករណីនេះ យើងមិនអាចស្វែងរកការបំភ្លឺពីលោក សាប់ យឿន ប្រធានច្រកទ្វារអន្តរជាតិបានទេនៅថ្ងៃនេះ។

យ៉ាងណាក៏ដោយ ចំពោះករណីនាំចេញធ្យូងអនាធិបតេយ្យទៅកាន់ប្រទេសថៃ ដែលនាំ​ឲ្យ​មានការបំផ្លិចបំផ្លាញ​ព្រៃឈើ​នេះ ប្រជាពលរដ្ឋ​បានស្នើ​ដល់​លោក ប៉ែន កុសល្យ អភិបាល​ខេត្ត​ឧត្តរមានជ័យ សូម​ជួយពិនិត្យ និង​អន្តរាគមន៍​ផង៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម