Connect with us

កម្សាន្ត

រមណីយដ្ឋាន​ធម្មជាតិ «​ទឹកធ្លាក់​ហោង​» នៅ​ខេត្ត​ត្បូងឃ្មុំ កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​

Published

on

​ខេត្ត​ត្បូងឃ្មុំ​៖ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ លោក អឿន រិ​ទ្ធ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ពិនិត្យ​រមណីយដ្ឋាន​ទឹកធ្លាក់​ហោង ស្ថិតក្នុង​ឃុំ​កំពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​កែលម្អ​សោភ័ណភាព​ឲ្យ​មាន​ភាពស្រស់ស្អាត និង​មាន​ភាព​ទាក់ទាញ​។ ក្នុង​ដំណើរ​បេសកម្ម​នោះបាន​ដឹក​ដោយ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​អភិបាលរង​ខេត្ត​មួយចំនួនទៀត ប្រធាន​មន្ទីរជំនាញ​ជុំវិញ​ខេត្ត ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ សស​យក និង​មន្ត្រី​ពាក់ព័ន្ធ​។



ក្រោយ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ចាត់​ឲ្យ​មន្ទីរជំនាញ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ធ្វើការ​សាងសង់​ស្ពាន​ឆ្លង​អូរ ដាំ​កូនឈើ និង​រៀបចំ​ទីតាំង​បរិវេណ​ជុំវិញ​ឲ្យ​បាន​ស្អាត ឲ្យ​ក្លាយទៅជា​រមណីយដ្ឋាន​គំរូ​ប្រចាំខេត្ត តាម​ផែនការ​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ទាក់ទាញ​ស្រូបយក​ភ្ញៀវទេសចរ មក​កម្សាន្ត​តំបន់​ធម្មជាតិ​ទឹកធ្លាក់​ខួបប្រាំងខួបវស្សា​នេះ​។​

​សូមជម្រាបថា រមណីយដ្ឋាន​ទឹកធ្លាក់​ហោង ជា​រមណីយដ្ឋាន​ធម្មជាតិ ក្នុងចំណោម​រមណីយដ្ឋាន​ជាច្រើន​ទៀត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ស្ថិតក្នុង​ឃុំ​កំពាន់ ស្រុក​មេមត់ មាន​ចម្ងាយ​ប្រមាណ ៣៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​។​
​ទឹកធ្លាក់​ហោង គឺជា​តំបន់ភ្នំ​ក្រំ​ថ្ម ហើយ​រូង​ថ្ម​រាប់សិប​ម៉ែត្រ ដែលមាន​ល្បាក់​ទឹកធ្លាក់​ជាច្រើន​ថ្នាក់ ហើយ​មាន​ទេសភាព​ស្រស់បំព្រង និង​ខ្យល់អាកាស​បរិសុទ្ធ​។​

​ភ្ញៀវទេសចរ​តែងតែ​នាំគ្នា​ទៅ​ទស្សនា​ទេសភាព​ពិតៗ និង​ហែល​ទឹក​កម្សាន្ត​លេង​ជាមួយ​ល្បឿន​ទឹក​ហូរ នា​ខែវស្សា ក៏ដូចជា​ទៅ​ដើម្បី​អធិដ្ឋាន​ព្រះពុទ្ធ​បដិមា និង​សុំ​ពរជ័យ​ពី​ព្រះសង្ឃ​ដែល​នៅ​ទីនោះ​។​ ​ក្នុងនោះដែរ​ក្នុងនាម​អាជ្ញាធរ​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ទី​ទេសចរណ៍​បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ទាំងអស់​ដែល​មក​ក​ម្រា​ន្ត​តំបន់​នេះ​រួមគ្នា​រៀបចំ ថែរក្សា​ទឹកធ្លាក់ និង​ល្អាង​ថ្ម​ហោង ឲ្យ​មាន​សម្រស់​ធម្មជាតិ​ស្រស់ត្រកាល​ជាទី​កម្សាន្ត​ដ៏​សែន​មនោ​រម្យ​បែប​ធម្មជាតិ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សម្រាប់​មក​សម្រាក​លំហែកាយ​នៅទីនេះ​៕​
 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម