Connect with us

អន្តរជាតិ

នយោបាយមិនចុះសម្រុងគ្នា​ ជាមូលហេតុបណ្តាលឲ្យពលរដ្ឋអាមេរិកជាងកន្លះលាននាក់ស្លាប់

Published

on

លោក​ Anthony Fauci ​អ្នកឯកទេសស្តីពីជំងឺឆ្លងអាមេរិក បានលើកឡើងថា  ការមិនចុះសម្រុងនយោបាយ ក្នុងវិធានការទប់ស្កាត់កូវីដ ១៩ ជាមូលហេតុបណ្តាលឲ្យមានអ្នកស្លាប់  ដោយកូវីដ ១៩ កើនឡើងជាងកន្លះលាននាក់។

នៅក្នុងពិធីកាន់ទុក្ខ​ គោរពវិញ្ញណក្ខន្ធជនរងគ្រោះដោយកូវីដ ១៩  ប្រធានាធិបតី អាមេរិកចូលបៃឌិន បានអំពាវនាវដល់ពលរដ្ឋ រួមគ្នា សាមគ្គីគ្នា ប្រឆាំងសត្រូវរួមគឺកូវីដ ១៩ ទើបអាចយកឈ្នះបាន។

នៅល្ងាចថ្ងៃទី​២២ខែកុម្ភៈ(ពេលវេលាអាមេរិក​)ប្រធានាធិបតីអាមេរិក ចូបៃឌិន និង អនុប្រធានាធិបតី លោកស្រី​ Kamala Harris បានចូលរួមគោរពវិញ្ញាក្ខន្ធ ជនរងគ្រោះស្លាប់ដោយកូវីដ​១៩ ជាងកន្លះលាននាក់ ។ នៅទីតាំងនានាទូទាំងប្រទេស អាមេរិក បានបង្ហូតទង់ជាតិ ពាក់កណ្តាល ដើម្បីកាន់ទុក្ខដល់ជនរងគ្រោះ។

លោកបៃឌិន និងភរិយា Jill Biden ​ព្រមទាំង អនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស​និងស្វាមី បានចូលរួមពីធីគោរពវិញ្ញណក្ខន្ធជនរងគ្រោះស្លាបដោយកូវីដ ១៩​។

ថ្នាកដឹកនាំកំពូលអាមេរិកទាំងពីររូប បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ចំណាយពេល១នាក់ទី​ក្នុងពេលព្រះអាទិត្យលិច ដើម្បីគោរពវិញាណក្ខន្ធ ជនរងគ្រោះ​ស្លាប់ដោយកូវីដ​១៩ ។ អ្នកនាំពាក្យសេតវិមាន លោកស្រី   Jen Psaki ​បានបញ្ជាក់ថា ប្រធានាធិបតីបៃឌិន បានស្នើ បង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដើម្បីគោរពវិញ្ញណក្ខន្ធដល់ជនរងគ្រោះ ក្នុងរយៈពេល​៥ថ្ងៃ។

ប្រធានាធិបតីបៃឌិនបានប្រកាសថា​ «នេះជាការបាត់បង់យ៉ាងធំធេង របស់អាមេរិក។ យើងនឹងយកឈ្នះកូវីដ​១៩ តាមការសាមគ្គី  គោរពការណែនាំ របស់ក្រសួងសុខាភីបាល​នឹងចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នា។

ជាមួយគ្នានេះដែឬ ប្រធានរដ្ឋសភាអាមេរិក លោកស្រី  Nancy Pelosi ​ ក៏បានស្នើដល់ មន្ត្រីទាំងអស់នៅក្នុងវិមានកាពីតូល ចំណាយពេល​១នាទី ដើម្បីគោរពវិញ្ញណក្ខន្ធ ពលរដ្ឋអាមេរិកដែលស្លាប់ដោយកូវីដ ១៩ ។

បច្ចុប្បន្នអាមេរិក មានករណីឆ្លងកូវីដ​១៩  រហូតដល់ទៅ ជាង ២៥លាននាក់ ​និងស្លាប់ជាង កន្លេះលាននាក់៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម