Connect with us

អន្តរជាតិ

វៀតណាមនិងថៃមានករណីឆ្លងកូវីដ ១៩ ថយចុះនៅថ្ងៃទី ២៣ខែកុម្ភៈ

Published

on

ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលវៀតណាមនៅ បានប្រកាសរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន ០៩ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ២,៤០១ករណី។

បើតាមក្រសួងសុខាភិបាលវៀតណាម ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើទាំងអស់មាន ០៨ករណីត្រូវបានរាយការណ៍ចេញពីខេត្ត  Hai Duong ភាគខាងជើងប្រទេស ជាទីដែលវីរុសកូរ៉ូណា (COVID-19) បានឆ្លងរាលដាលខ្លាំងបំផុត សម្រាប់រលកថ្មីនៅប្រទេសវៀតណាម។ ចំណែកឯ ០១ករណីទៀត ត្រូវបានរកឃើញនៅខេត្ត Quang Ninh។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៤០១ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៧១៧នាក់។

ចំណែកនៅក្នុងប្រទេសថៃវិញ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៥ករណីបន្ថែមទៀត។

បើតាមអ្នកនាំពាក្យ CCSA លោក ថាវីស៉ីព វីសានុយោធីន (Taweeslip Visanuyothin) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន៩៣ករណីជាករណីឆ្លងក្នុងស្រុក ហើយក្នុងនោះទៀតសោត មាន៥៤ករណីត្រូវបានរាយការណ៍ចេញពីខេត្ត សាមុត សាខន (Samut Sakhon) និង០២ករណីទៀតត្រូវបានរាយការណ៍ចេញពី ទីក្រុងបាងកក។ ចំណែកឯ ០២ករណីផ្សេងទៀតជាករណីនាំចូល ត្រូវបានរកឃើញលើអ្នកដំណើរដែលបានវិលត្រឡប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៥,៥៩៩ករណី ក្នុងចំណោមនោះ ២២,៨៨៥ករណី ជាករណីឆ្លងក្នុងស្រុក។ ចំណែកឯ ចំនួនអ្នកស្លាប់វិញនៅរក្សាត្រឹម ៨០នាក់ដដែល ខណៈចំនួនអ្នកជាសះស្បើយ ២៤,៤៤៦នាក់ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

នៅថ្ងៃនេះដែរ  អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃអង្គារនេះ បានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតឡើងដោយក្រុមហ៊ុនឱសថចិន Sinovac សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសនេះ ដើម្បីទទួលបានវ៉ាក់សាំងជាជំហានដំបូងចំនួន ២០០,០០០ដូស នៅថ្ងៃពុធសប្តាហ៍នេះ។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul បាននិយាយនៅថ្ងៃអង្គារនះថា រដ្ឋបាលចំណីអាហារនិងឪសថថៃ បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Sinovac ក្នុងករណីបន្ទាន់ ហើយកញ្ចប់ដំបូងនៃវ៉ាក់សាំងទាំងនេះគ្រោងនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ៕

 

 

 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម