Connect with us

អន្តរជាតិ

មេ​យោធា​មី​យ៉ាន់​ម៉ា ជំរុញ​ចាត់វិធានការ​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រទេស

Published

on

​មី​យ៉ាន់​ម៉ា​៖ មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​បាន​អំពាវនាវ​អោយមាន​កិច្ចខិតខំ​ប្រឹងប្រែង​ខ្លាំងក្លា ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដែល​កំពុង​ចុះ​ទន់ខ្សោយ​ឡើងវិញ ខណៈដែល​ប្រទេស​លោកខាងលិច​បាន​ពិចារណា​លើ​ការដាក់ទណ្ឌកម្ម​បន្ថែមទៀត ដើម្បី​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​យោធា ដើម្បី​បញ្ឈប់​ការបង្ក្រាប​ដោយ​ហិង្សា​លើ​បាតុកម្ម​ប្រជាធិបតេយ្យ នេះ​បើតាម​សារព័ត៌មាន​រដ្ឋ​មី​យ៉ាន់​ម៉ា ។​

​ការអំពាវនាវ​ដែល​ផ្តោត​សំខាន់​លើ​ការ​កម្ពស់​សេដ្ឋកិច្ច​ខាងលើនេះ បាន​កើតមានឡើង​មួយថ្ងៃ​បន្ទាប់​កូដកម្ម​ទូទៅ​បាន​បិទ​អាជីវកម្ម ហើយ​ហ្វូងមនុស្ស​យ៉ាងច្រើន​បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ និង​ទាមទារ​អោយ​ដោះលែង​មេដឹកនាំ​ជាប់ឆ្នោត​លោកស្រី អោ​ង សាន ស៊ូ​ជី បើទោះបី​ជាការ​មាន​ព្រមាន​ពី​អាជ្ញាធរ​ថា ការប្រឈមមុខគ្នា​អាចធ្វើអោយ​មាន​មនុស្ស​ស្លាប់​ក៏ដោយ ។ ហើយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ក៏មាន​ការប្រមូល​ផ្តុំគ្នា​ម្តងទៀត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ផងដែរ ប៉ុន្តែ​មិនមាន​សេចក្តីរាយការណ៍​ពី​ការប្រើ​ហិង្សា​នោះទេ ។​

​សូមបញ្ជាក់ថា សហគមន៍​អ៊ឺរ៉ុប​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម ដែល​នឹង​កំណត់​គោលដៅ​លើ​អាជីវកម្ម​របស់​កងទ័ព ប៉ុន្តែ​ប្លុក​នេះ​បាន​ច្រានចោល​រាល់​ការកាត់បន្ថយ​ការអនុគ្រោះ​ពាណិជ្ជកម្ម​របស់ខ្លួន ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់ក​ម្មករ​ក្រីក្រ​៕​

 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម