Connect with us

អន្តរជាតិ

ថៃទទួលបានវ៉ាក់សាំង Sinovac,​ វៀតណាមទទួលបានវ៉ាកសាំ​ AstraZeneca របស់អង់គ្លេស ក្នុងថ្ងៃតែមួយ

Published

on

វៀតណាមនិងថៃជាប្រទេសជិតខាងកម្ពូជាពេលនេះទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ក្នុងថ្ងៃតែមួួយ ពីក្រុមហ៊ុនពីរផ្សេងគ្នា ។ថៃគឺទទួលបនវ៉ាក់សាំងពីក្រុមហ៊ុន ចិន ចំណែកវៀតណាមទទួលបានពីក្រុមហ៊ុនអង់គ្លេស ។

នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈនេះដែរក៏ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ ១៩​ចំនួន ២សែនដូស ប៉ុន្តែផ្តាល់ជូនដោយក្រុមហ៊ុនផ្សេងគ្នាពីប្រទេសវៀតណាម​។  វ៉ាក់សាំងដែលថៃទទួលបានគឺជាវ៉ាក់សាំង​ Sinovac ​របស់ចិន​។

តាមសារព័ត៌មាន បាងកកប៉ុស្ត៍ បានផ្សាយថា យន្តហោះរបស់អាកាសចរណ៍ Thai Airways បានដឹកវ៉ាក់សាំងខាងលើនេះ ចេញពីរដ្ឋធានីប៉េកាំងនៃប្រទេសចិន និងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ស្ថិតនៅភាគខាងកើតទីក្រុងបាងកក កាលពីវេលាម៉ោង ១០៖០៥នាទីព្រឹកថ្ងៃពុធនេះ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ បានលើកឡើងនាឱកាសនោះថា «ថ្ងៃនេះគឺជាថ្ងៃនៃប្រវត្តិសាស្ត្រ ដែលយើងត្រូវទទួលបានវ៉ាក់សាំងក្នុងចំនួនដ៏ច្រើន… រដ្ឋាភិបាលបានព្យាយាម យ៉ាងអស់ពីសមត្ថភាព ដើម្បីទទួលបានវ៉ាក់សាំងទៅតាមកាលកំណត់។ បើគ្មានបញ្ហាជាយថាហេតុណាមួយទេ វ៉ាក់សាំងជាច្រើនបន្ថែមទៀត នឹងមកដល់ទៅតាមផែនការ។ យើងនឹងមានវ៉ាក់សាំង ដើម្បីអភិវឌ្ឍប្រព័ន្ធភាពសុំជាសហគមន៍»។

ប្រទេសថៃបានបញ្ជាទិញវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinovac សរុប ២លានដូសដែលមានតម្លៃ ៤០លានដុល្លារអាមេរិក។ សម្រាប់ ២០០,០០០ដូសដែលបានមកដល់ពេលនេះ នឹងត្រូវយកទៅរក្សាទុកក្នុងឃ្លាំងយ៉ាងត្រឹមត្រូវ រហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ទើបមានការចាត់ចែងទៅតាមគម្រោង។ ប្រទេសថៃនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី​២៤ខែកុម្ភៈ វ៉ាក់សាំងចំនួន​១១៧ពាន់ដូស របស់ក្រុមហ៊ុន​ AstraZeneca បានមកដល់អាកាសយានដ្ឋាន តឹងស៊ឺងញឹក ទីក្រុងហ៊ូជីមិញ។

នេះជា វ៉ាក់សំាំងដំបូង របស់ក្រុមហ៊ុន​ AstraZeneca បានបញ្ជូនដល់វៀតណាម ក្នុងចំណោមវ៉ាក់សាំង ៣០ លានដូសដែលរដ្ឋាភិបាលវៀតណាម បានព្រមព្រៀងទិញពីក្រុមហ៊ុននេះកាលពីដើមឆ្នាំ​២០២១​។ វ៉ាក់សាំងនេះនឹងបញ្ជូនមកជាច្រើនលើក តាមដំណាក់កាល។

 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម