Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង​២រយគ្រួសារ លើកគ្នាតវ៉ានៅសាលាស្រុក​កោះធំ ទាមទារឲ្យ​ជួយដោះស្រាយ​ករណីជម្លោះដីធ្លីជាមួយ​ ឧកញ៉ា ភឺន ផល្លា

Published

on

កណ្តាល ៖ ប្រជាពលរដ្ឋប្រមាណជាង ២០០គ្រួសារ មកពី​ឃុំ​ពោធិ៍បាន កាលពីថ្ងៃទី២៣ ខែកុម្ភៈ បាននាំគ្នាតវ៉ា​នៅ​ខាងមុខសាលាស្រុកកោះធំ ឲ្យ​អាជ្ញាធរជួយធ្វើការ​ដោះ​ស្រាយ​ពាក់ព័ន្ធជម្លោះដីធ្លីរវាងពួកគាត់ ជាមួយលោកឧកញ៉ា ភឺន ផល្លា។

ក្នុងការតវ៉ានោះ ប្រជាពលរដ្ឋបានស្បថឲ្យស្លាប់ចោលប្រពន្ធ កូន ខ្លះទៀត ស្បថឲ្យរលាយទ្រព្យសម្បត្តិ បើពួកគាត់ និយាយមិនពិត។ ពួកគាត់ថា ធ្លាប់បាន​លក់​ដី​ទៅ​ឲ្យ​លោកឧកញ៉ា ភឺន ផល្លា កាលពីឆ្នាំ​២០១៨ ប៉ុន្តែ​លោកឧកញ៉ា​បានឲ្យ​តែលុយកក់ ដោយ​ខ្លះ ២០ ទៅ​៤០ម៉ឺនរៀល​ប៉ុណ្ណោះ ហើយពេលនេះ ពួក​គាត់ស្នើ​ឲ្យ​អាជ្ញាធរជួយ​អន្តរាគមន៍ដោះស្រាយ និងស៊ីញ៉េ​ឲ្យ​ពួក​គាត់​អាច​លក់ដូរ​ដីធ្លី​របស់​ពួក​គាត់​ទៅ​ឲ្យ​ឈ្មួញផ្សេងទៀតបាន។

ចំពោះករណីនេះ លោក សោម ម៉េងហ៊ មេឃុំ​ពោធិ៍បាន បានថ្លែងថា ករណីប្រជាពលរដ្ឋស្នើសុំស៊ីញ៉េលើឯកសារ ទិញ លក់ ដីធ្លី លោកមិនយល់ព្រមទេ ដោយសារប្រជាពលរដ្ឋបានលក់ដីទៅឲ្យលោកឧកញ៉ា ភឺន ផល្លា រួចហើយ ហើយលោកឧកញ៉ា ភឺន ផល្លា ក៏បានដាក់ពាក្យប្តឹងទប់ស្កាត់ផងដែរ។

លោកមេឃុំថា ប្រជាពលរដ្ឋមានពេលខ្លះ ពួកគាត់ធ្វើឲ្យអាជ្ញាធរឃុំពិបាកដោះស្រាយ ដោយសារពួកគាត់ត្រូវរ៉ូវ គ្នា ជាមួយមេខ្យល់ និង អ្នកទិញ មិនឲ្យអាជ្ញាធរដឹងទេ លុះមានរឿងបានមកសុំឲ្យអាជ្ញាធរជួយដោះស្រាយ ។ ហើយកន្លងមក មានករណីមេខ្យល់បានដើរប្រមូលអត្តសញាណប័ណ្ណ ពេលនោះអាជ្ញាធរក៏បានហាមឃាត់ដែរ ប៉ុន្តែប្រជាពលរដ្ឋមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរនោះទេ បែរជានាំគ្នាប្រគល់អត្តសញាណប័ណ្ណដោយលួចលាក់ឲ្យ ទៅក្រុមមេខ្យល់ ( អ្នក រៀប ដី ) ទៀតផង ។

យ៉ាងណាក៏ដោយ លោកមេឃុំបានស្នើដល់គណៈកម្មការ ស្រុក ខេត្ត ជួយ ដោះស្រាយរឿងវិវាទដីធ្លីនេះ ដើម្បី កុំ ឲ្យប្រជាពលរដ្ឋចោទប្រកាន់មកលើអាជ្ញាធរឃុំថា មិនដោះស្រាយជូនប្រជាពលរដ្ឋ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម