Connect with us

អន្តរជាតិ

ក្រុមអ្នកសារព័ត៌មាននៅឥណ្ឌូនេស៊ីទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​១៩

Published

on

អ្នកសារព័ត៌មានគឺជាបុគ្គលងាយរងគ្រោះដោយការឆ្លងកូវីដ ១៩ ដោយសារតែ​បានទៅចូលរួមក្នុងព្រិត្តិការណ៍សំខាន់ៗដើម្បីយកព័ត៌មាន ពិសេសគឺតំបន់ប្រជុំជន ក៏ដូចជាចូលរួមនៅក្នុងកម្មវិធីនានារបស់រដ្ឋាភិបាល ។

សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្សាយថា  ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍មនេះបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការវីរុសកូរ៉ូណា (COVID-19) ទ្រង់ទ្រាយធំជូនដល់ក្រុមអ្នកសារព័ត៌មាន ហើយ។

ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បានគូសបញ្ជាក់ថាមនុស្សប្រហែល ៥,៥០០នាក់បានទទួលការចាក់វ៉ាក់សាំងនេះសម្រាប់ដូសដំបូង របស់ពួកគេរួចរាល់ហើយ បន្ទាប់ពីសម្រេចចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ក្រុមអ្នកសារព័ត៌មានដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្ដាហ៍នេះ។

លោកប្រធានាធិបតីបានគូសបញ្ជាក់បន្ថែមដូច្នេះទៀតដថា «យើងសង្ឃឹមថាការចាក់វ៉ាក់សាំងនេះនឹងផ្តល់ការការពារដល់ក្រុមអ្នកសារព័ត៌មានរបស់យើង ជាពិសេស អ្នកដែលនៅតាមទីសាធារណៈដែលតែងតែទាក់ទងជាមួយសាធារណជន និងទាក់ទងជាមួយប្រភពនានាជារឿយៗ»។ ការចាក់វ៉ាក់សាំងជូនដល់ក្រុមអ្នកសារព័ត៌មាននេះ មិនត្រឹមតែត្រូវបានអនុវត្តនៅក្នុងរដ្ឋធានីហ្សាការតាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងត្រូវបានអនុវត្តនៅតាមបណ្តាខេត្តផ្សេងទៀតនៅទូទាំងប្រទេសផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការវីរុស COVID-19នេះ តាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១មកម្លេះ ដោយមានគោលដៅចាក់ជូនដល់ ប្រជាជនចំនួន ១៨១,៥លាននាក់រហូតដល់ឆ្នាំ២០២២ខាងមុខនេះ ដើម្បីទទួលបានភាពស៊ាំជាសហគមន៍ និងបញ្ចប់ការឆ្លងរាតត្បាតនៃវីរុសដ៏កាចសាហាវនេះ។

នៅពេលនេះដែរប្រទេសក្នុងតំបន់អាស៊ានភាគច្រើនទទួលបានវ៉ាក់សាំងនឹងចាប់ផ្តើមចាក់ជូនពលរដ្ឋ ។ នៅពេលនេះដែរ ហ្វីលីពីន ក៏នឹងទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​១៩ដំបូង នៅចុងសប្តាហ៍នេះ ដើម្បីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅក្នុងប្រទេសខ្លួន នាសប្តាហ៍ក្រោយ។

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា វ៉ាក់សាំង COVID-19 ចំនួន ៦០០,០០០ដូស របស់ក្រុមហ៊ុនចិន Sinovac Biotech ដែលជាជំនួយបរិច្ចាគរបស់រដ្ឋាភិបាលចិន នឹងមកដល់ប្រទេសហ្វីលីពីននៅថ្ងៃអាទិត្យសប្តាហ៍នេះ។ សម្រាប់កម្មវិធីចាក់វ៉ាក់សាំងវិញ គឺនឹងចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

ក្រៅពីវ៉ាក់សាំងដែលជំនួយបរិច្ចាគខាងលើ រដ្ឋាភិបាលហ្វីលីពីនក៏បានបញ្ជាទិញវ៉ាក់សាំងចំនួន២៥លានដូស ពីក្រុមហ៊ុន Sinovac ដែរ។ បន្ថែមពីនេះ វ៉ាក់សាំងចំនួន ១០,០០០ដូសទៀតរបស់ក្រុមហ៊ុនចិន Sinopharm ក៏នឹងមកដល់ឆាប់ៗដូចគ្នា ប៉ុន្តែនឹងប្រើសម្រាប់តែក្រុមកងអង្គរក្សរបស់លោក ឌូតឺតេ ប៉ុណ្ណោះ។ រីឯវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca នឹងមកដល់ហ្វីលីពីននៅខែមីនាខាងមុខ៕

 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម