Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ​ឧបត្ថម្ភ​ប្រាក់ ២០លានរៀលដល់កម្លាំង​អាវុធហត្ថ ដែលបង្រ្កាប​ក្រុមចោរ​ប្លន់នៅបុរី​អង្គរភ្នំពេញ

Published

on

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរដែលចូលប្លន់និងជម្រិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១ ខែមីនា ឆ្នាំ​២០២១។

សូ​មបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនដែល​ត្រូវ​កម្លាំង​អាវុធហត្ថ​ធ្វើការ​បង្រ្កាបនោះ មានគ្នា០៤នាក់ បានរៀបផែនការ ចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះ ជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ ។

នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAKមួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម