Connect with us

ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលព័ត៌មានដែលថា មន្ត្រីក្រសួងមហាផ្ទៃម្នាក់ធ្លាក់ខ្លួនពិការ ក្រោយពីបានចាក់វ៉ាក់សាំងកូវីត-១៩ របស់ចិន

Published

on

អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ បានធ្វើការបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបានផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គម និងត្រូវបានសាធារណជនមួយចំនួនធ្វើការចែករំលែកជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការលើកឡើងថា ” ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃម្នាក់ ធ្លាក់ខ្លួនពិការ និងមនុស្សច្រើននាក់ទៀតកំពុងចេញរោគសញ្ញាប្លែកៗ ក្រោយពីបានចាក់វ៉ាក់សាំងការពារកូវីត-១៩ របស់ចិន…។

អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា បន្ទាប់ពីការពិនិត្យរូបភាពទាំងឡាយដែលបានចុះផ្សព្វផ្សាយនោះ ឃើញថា ជារូបភាពកាត់ត កែច្នៃដោយប្រើបច្ចេកវិទ្យាអេឡិចត្រូនិច មានចេតនាបង្កចលាចលសង្គម បន្ទុចបង្អាក់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងបេសកកម្មបង្ការទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង covid 19 នៅកម្ពុជា និងចាត់ទុកថា ជាការផលិតព័ត៌មាន រូបភាព ក្រោមនិន្នាការនយោបាយបំបែកបំបាក់ទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ចិន។

នាព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ នេះ ឧត្តមសេនីយ៍ឯក អ៊ុំ អុន នាយកសាលាមិត្តភាពនគរបាលកម្ពុជា-វៀតណាម បានបញ្ជាក់តាមទូរស័ព្ទមកកាន់ក្រុមការងារប្រតិកម្មរហ័ស អគ្គស្នងការដ្ឋាននគរបាលជាតិថា រូបលោកបានទទួលចាក់វ៉ាក់សាំងបង្ការមេរោគឆ្លង covid-19 កាលពីព្រឹកថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ ២០២១ មកដល់ពេលនេះ ពុំមានរោគសញ្ញា ឬអាការៈអ្វីប្រែប្រួលខុសពីធម្មតានោះឡើយ រីឯរូបភាពជាជនពិការ គឺជារូបភាពកាត់ត កែច្នៃផ្ទុយពីការពិតទាំងស្រុង។

លោកបានបន្តថា សូមឲ្យសាធារណជន បណ្ដាញទំនាក់ទំនងសង្គមក កុំមានការភាន់ច្រឡំ និងសូមចូលរួមគោរពវិធានការអនាម័យ និងសេចក្តីណែនាំនានារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។

អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើការអំពាវនាវដល់សាធារណជន បណ្ដាញសង្គម សូមមេត្តាចៀសវាងការចែករំលែកបន្តនូវព័ត៌មានក្លែងក្លាយនេះ ដែលអាចបង្កការលំបាកក្នុងការស្រាវជ្រាវរកមុខសញ្ញាបំពុលបរិយាកាសសង្គមមកផ្តន្ទាទោស និងអាចប្រឈមមុខចំពោះការស្រាវជ្រាវរបស់មន្ត្រីជំនាញ ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម