Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ដីព្រៃ​លិច​ទឹក និង​ឆ្នេរសមុទ្រ នៅ​ស្រុក​ស្ទឹងហាវ កំពុង​រង​ការរំលោភ ខណៈ​អាជ្ញាធរ ឆ្លើយ​មិនដឹង​

​ព្រះសីហនុ​៖ គ្រឿងចក្រ​ឈូសឆាយ និង​រថយន្ត​ដឹក​ដី មិនតិចជាង​១០​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ដីភ្នំ​មួយកន្លែង ដើម្បី​យក​អាចម៍ដី​ដឹកជញ្ជូន ទៅ​ចាក់​លុប​ព្រៃ​លិច​ទឹក ក្នុង​តំបន់​អូរ​ត្រជាក់ចិត្ត (​ជាប់​និង​វិថី​ទេ​ព្យ​វង្ស​) ស្ថិតនៅ​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ តែ​គេ​មិនទាន់​ឃើញ​មាន សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់ ចុះមក​ពិនិត្យ​នោះឡើយ​។

​ពាក់ព័ន្ធ​ករណីនេះ មន្ត្រី​ក្រុមប្រឹក្សាឃុំ​ទំនប់រលក បាន លួច​បង្ហើប​ថា ការ​ឈូសឆាយ ដីភ្នំ ដើម្បី​យក​អាចម៍ដី​ចាក់​លុប​ព្រៃ​លិច​ទឹក​នេះ មិនមាន​ច្បាប់​អនុ​ញា​ត្តិ​ទេ គឺ​គេ​ធ្វើ​សកម្មភាព​ឆៅៗ​តែម្តង ដោយសារតែ​ម្ចាស់​ដី​ខាងលើនេះ មាន​ទំនាក់​ទំ​ល្អ​ជាមួយ​លោក ឆាយ សុ​គុន្ធ​ដា អភិបាលស្រុក​ស្ទឹងហាវ និង​លោក​ប្រធាន​ភូមិបាល​ស្រុក​ស្ទឹងហាវ​។​

​ដោយឡែក​សំរាប់​បុរស​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ បាន​ប្រាប់​ដែរ​ថា ទីតាំង​ដី​កំពុង​ចាក់ដី​នេះ​ជា​ដី​របស់​ខ្លូន ទំហំ​ប្រមាណ​១៥​ហិច​តា មិនទាន់មាន​ប្លង់​កម្មសិទ្ធិ​ទេ តែ​បាន​បំពេញ​ទិន្នន័យ​រួចហើយ រងចាំ​តែ ទទួលយក​ប​ណ្ណ័​កម្មសិទ្ធិ​តែប៉ុណ្ណោះ ហើយ​ការចាក់ដី​នេះ ក៏​លោក​មានច្បាប់​អនុ​ញត្តិ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ផងដែរ ពី​លោក​អភិបាលស្រុក​ស្ទឹងហាវ គ្រាន់តែ​មិនទាន់​ទៅយក​ច្បាប់ នោះ​នៅ​សាលាស្រុក​ប៉ុណ្ណោះ​។​

​ដោយឡែក​លោក ឆាយ សុ​គុន្ធ​ដា អភិបាលស្រុក​ស្ទឹងហាវ បាន​ឲ្យ​ដឹងថា ករណី​ចាក់ដី​លុប​ព្រៃ​លិច​ទឹក​ខាងលើនេះ លោក​មិនទាន់​បានដឹង​ទេ ដូចនេះ លោក​នឹង​ឲ្យ​មន្ត្រី ពាក់ព័ន្ធ​ចុះទៅ​ពិនិត្យមើល ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។​

​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ​ក៏មាន​ទីតាំង​មួយកន្លែង ក៏មាន​ការចាក់​ដីព្រៃ​លិច​ទឹក​ម្តង​រួចមកហើយ​ដែរ ដែលមាន​ប្រហែល​ចំងាយ​៥០ ម៉ែត្រ​ពី​ទីតាំង​ចាក់ដី​ខាងលើ ហើយ​ខាង​សមត្ថកិច្ច​ក៏បាន​ចុះទៅ​ហាមឃាត់​នឹងធ្វើ​ការកាយ​ដី​នោះ​ឡើងវិញ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន