Connect with us

Hi, what are you looking for?

អន្តរជាតិ

ករណីធ្លាក់យន្តហោះអ៊ុយក្រែននៅអ៊ីរ៉ង់ រកឃើញប្រអប់ស្មៅទាំងពីរហើយ

គ្រោះថ្នាក់ធ្លាក់យន្តហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនUkraine International Airlines​នៅក្នុងទឹកដីអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃទី ៨ខែមករា ​​ពេលនេះរកឃើញប្រអប់ខ្មៅទាំងពីរហើយ។ ចំណែកជនរងគ្រោះ ទាំង​១៧៦​នាក់រួមទាំងក្រុមអាកាសយានិក​៩នាក់ ពេលនេះបានដឹកពីអត្តសញ្ញាណហើយ។

 

ក្រសួងការបរទេសអ៊ុយក្រែន បានប្រកាសថា​ក្នុងចំណោមមនុស្ស ១៧៩នាក់ មានជនជាតិអ៊ីរ៉ង់​៨២នាក់​ ជនជាតិ កាណាដា​៦៣នាក់​ អ៊ុយក្រែន ១១នាក់ ស្វិស​១០នាក់​អាហ្វហ្គានីស្ថាន ៤នាក់​ អាល្លឺម៉ង៣នាក់ និងអង់គ្លេស​៣នាក់​។


គួរជម្រាបថា យន្តហោះដឹកអ្នកដំណើរខាងលើមានគោលដៅឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Boryspil នៃរដ្ឋធានីកៀវនៃប្រទេស អ៊ុយក្រែន។ បើតាមអ្នកតំណាង ព្រលានយន្តហោះ Imam Khomeini យន្តហោះនោះបានធ្លាក់ ដោយសារតែបញ្ហាបច្ចេកទេស គឺម៉ាស៊ីនរបស់ យន្តហោះបានខូច ហើយឆាបឆេះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន