Connect with us

កម្សាន្ត

សត្វ​ត្រ​យ៉ង​យក្ស ត្រូវបាន​អភិរក្ស​ដោយ​សហគមន៍​តំបន់ការពារធម្មជាតិ​ត្មាត​ប៉ើយ ធឿន​ក្រសាំង

Published

on

​ខេត្តព្រះវិហារ​៖ សហគមន៍​តំបន់ការពារធម្មជាតិ​ត្មាត​ប៉ើយ ធឿន ក្រសាំង ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។ សហគមន៍​តំបន់ការពារធម្មជាតិ​ត្មាត​ប៉ើយ ធឿន ក្រសាំង បង្កើតឡើង​នៅ ឆ្នាំ​២០០៣ និង​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួងបរិស្ថាន​ក្នុង​ឆ្នាំ​២០០៤ បាន​កំពុង​ចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ពិសេស​គឺ​សត្វ​ត្រ​យ៉ង​យក្ស​ដែល​ជិត​ផុត​ពូជ​ឱ្យនៅ​គង់វង្ស​។​

​ក្រសួងបរិស្ថាន សហការ​ជាមួយ​សមាគម​ម​គ្គុ​ទេ្ទ​សក៍​សត្វ​ស្លាប​កម្ពុជា រៀបចំ​សកម្មភាព​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ត្មាត​ប៉ើយ ធឿន ក្រសាំង ដូចជា​ការស្តារ ត្រពាំង ជីក​ស្រះ ឬ​ធ្វើ​អណ្តូង ដើម្បី​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់ នៅតាម​ផ្ទះសំណាក់ និង​ចំអិនម្ហូប​។ ក្នុងនោះ​ក៏មាន​ផងដែរ​ការរៀបចំ​កន្លែង​បោះតង់ ធ្វើ​ផ្លូវ​ទស្សនា​សត្វ​ស្លាប និង ស្ពាន​ឆ្លង​នៅ​តំបន់​អូរ​គគីរ និង អាហា​រដ្ឋា​ន​ត្មាត​នៅក្នុង​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ឆែប ផងដែរ​។

​សូមបញ្ជាក់ថា ដោយមាន​ការគាំទ្រ​និង​លើកទឹកចិត្ត​ពី​ក្រសួងបរិស្ថាន សមាគម​ម​គ្គុ​ទេ្ទ​សក៍​សត្វ​ស្លាប​កម្ពុជា កំពុង​បំពេញការងារ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ​មួយចំនួន​នៅ​កម្ពុជា ដើម្បី​អប់រំ​បរិស្ថាន​ធម្មជាតិ​ដល់​ក្មេងជំនាន់ក្រោយ​និង កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​សត្វព្រៃ​និង​ធនធានធម្មជាតិ និង​ជួយ​បង្កើត​ទេសចរណ៍ធម្មជាតិ​ជុន​សហគមន៍ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន​មូលដ្ឋាន ផ្សារភ្ជាប់​នឹង​ការលើកកម្ពស់​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ការការពារ​ធនធានធម្មជាតិ​និង​បរិស្ថាន​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម