Connect with us

ព័ត៌មានជាតិ

ម្សិលមិញមានបុរស​ជនជាតិចិនម្នាក់ស្លាប់ដោយសារ​កូវីដ​១៩, អ្នកស្លាប់ដោយសារកូវីដ១៩នៅកម្ពុជាកើនដល់២១នាក់

Published

on

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២១នេះ​បញ្ជាក់ថា កាលពីវេលាម៉ោង​ប្រមាណ ១០យប់ថ្ងៃទី៤ ខែមេសា មានបុរស​ជនជាតិចិន អាយុ​៤២ឆ្នាំ ស្នាក់នៅ Appartment Prince Tower ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់​ដោយ​សារ​ជំងឺកូវីដ​១៩។

អ្នកជំងឺត្រូវ​រកឃើញ​វិជ្ជមាន​កូវីដ​១៩​នៅ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២១ ហើយ​ត្រូវ​បានដាក់​ឲ្យ​សម្រាកព្យាបាលនៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅថ្ងៃនោះផងដែរ ដោយ​ស្ថានភាពធ្ងន់ធ្ងរ​តាំងពីចូលសម្រាកពេទ្យដំបូង ដែលតម្រូវ​ឲ្យ​​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​តាំងពីថ្ងៃចូលសម្រាកពេទ្យដំបូង។

តែទោះបីជាក្រុមគ្រូពេទ្យ​ខិតខំជួយ​សង្រ្គោះ​តាម​លក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ ក៏​មិន​អាច​ជួយអ្នកជំងឺបាន ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាល​ឲ្យ​អ្នកជំងឺស្លាប់​នៅវេលាម៉ោង១០យប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ​២០២១។

បើយោង​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២១នេះ​បានបង្ហាញថា កម្ពុជាមានអ្នកស្លាប់ដោយសារ​ជំងឺកូវីដសរុបចំនួន ២១នាក់ហើយ ខណៈ​អ្នក​ដែល​កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​មាន​ចំនួន ៩៧៩នាក់៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម