Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បុរស​ម្នាក់ ត្រូវ​បាញ់​ចំ​សៀក​ផ្កា​ស្លាប់​ភ្លាមៗ នៅ​ភោជនីយដ្ឋាន​ហេ​ប​ភី​ណេ​ស ស៊ុប និង​ខារ៉ាអូខេ​គ្រួសារ​

​ភ្នំពេញ​៖ បុរស​ម្នាក់ ត្រូវគេ​បាញ់​ចំ​សៀក​ផ្កា បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅវេលា​ម៉ោងជាង​៤ ទៀបភ្លឺ​ថ្ងៃទី​៩ មករា នេះ ក្នុង​ភោជនីយដ្ឋាន​ហេ​ប​ភី​ណេ​ស ស៊ុប និង​ខារ៉ាអូខេ​គ្រួសារ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​និយាយថា មុនពេល​កើតហេតុ ជនរងគ្រោះ និង​បុរស​ម្នាក់ បាន​ជិះឡាន​ទៅ​ជាមួយគ្នា លុះ​ពេល​ដើរចូល​ហាង និង​អង្គុយ​លើ​តុ ស្រាប់​តែមាន​ក្រុម​ជនឃាត​ករ ២​នាក់​ទៀត ជិះ​ម៉ូតូ​១​គ្រឿង ចូលទៅ​បាញ់​ចំ​សៀក​ផ្កា​ស្លាប់​តែម្តង​។ ភ្លាមៗ​ក្រុម​ជនដៃដល់​បាញ់បោះ​កាំភ្លើង​ចោល នៅក្នុង​ហាង នាំគ្នា​ជិះ​ម៉ូតូ​គេច​បាត់​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ខូ មិនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។ ករណីនេះ​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ និង​ស៊ើបអង្កេត រក​ជនដៃដល់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន