Connect with us

ព័ត៌មានជាតិ

បាត់ខ្លួនមន្រ្តីយោធា២នាក់ និង៤នាក់រងរបួសក្នុងហេតុការណ៍ ផ្ទុះអូប័រកណ្តាលសមុទ្រ

Published

on

មន្ត្រីយោធានៃអង្គភាពសន្តិសុខលម្ហសមុទ្រ ២រូបបានបាត់ខ្លួននិង៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការព៍ផ្ទុះឆេះ អូប័រដែលក្រុមមន្ត្រីទាំងនោះកំពុងជិះបំពេញបេសកកម្ម។

ប្រភពពីមន្ត្រីយោធាដែលចុះទៅជួយសង្គ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី៥ខែមេសាឆ្នាំ២០២១អូប័រមួយគ្រឿងដែលផ្ទុកមន្ត្រីយោធា៦នាក់ បានផ្ទុះឆេះដោយមិនដឹងមូលហេតុ ក្នុងខណៈពេលបំពេញបេសកម្ម ល្បាតនៅចំណុច Lat:10°28‘00″N Long:103°40‘00″E ខាងត្បូងកោះសំពោច)ពីខាងមុខឆ្នេរព្រែកចាក រយៈចម្ងាយ2Mileពីឆ្នេរព្រែកចាក ។

បន្ទាប់ពីកើតហេតុភ្លាមៗ មន្ត្រីយោធាចំនួន៤នាក់ត្រូវបានក្រុមអ្នកនេសាទជួយសង្គ្រោះ​ លើកលែងតែលោកវរនាវីឯក សុខ រស្មី និងឈ្មោះ ភ័ក្រ្ត បានបាត់ខ្លួន។

ជាមួយនឹងហេតុការណ៍នេះ លោកឧត្តមនាវីឯក អ៊ុក សីហា បានបញ្ជាកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ រួមជាមួយលោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ចេញមធ្យោបាយពាក់ព័ន្ធដើម្បីស្វែងរកអ្នកបាត់ខ្លួន ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម