Connect with us

អន្តរជាតិ

បារម្ភខ្លាចកូវីដ​១៩ កើនឡើងខ្ពស់ រដ្ឋធានីញូវដេលី​សម្រាប់ បម្រាប់គោចរនៅពេលយប់រហូតដល់ដាច់ខែមេសា

Published

on

នៅព្រឹកថ្ងៃទី ៦ខែមេសា រដ្ឋាភីបាលទីក្រុងញូវដេលី ប្រទេសឥញ្ឌា បាសម្រេចអនុវត្តបម្រាមគោចរនៅពេលយប់រហូតដល់ដាច់ខែមេសាដើម្បីទប់ស្កាត់ការឆ្លងរាលដាកកូវីដ ១៩ កាន់តែច្រើនឡើងក្នុងទីក្រុងនេះ។

អភិបាលរដ្ឋ ញូវដេលី លោក Arvind Kejriwal បានឲ្យដឹងថា ទីក្រុងញូវដេលីប្រឈមនឹងការឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ជាថ្មីទាំងនោះហើយនៅក្នុងទីក្រុងចាំបាច់ត្រូវតែអនុវត្តបម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងរាលដាលមានប្រសិទ្ធភាពបំផុត ។ កាលពីថ្ងៃទី ៥ខែមេសា ទីក្រុងញូវដេលីរកឃើញករណីឆ្លងកូវីដ ១៩ កើនឡើងដល់ទៅ​ជាង ៣៥០០នាក់ និងស្លាប់ ១៥នាក់។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ប្រទេសឥណ្ឌាបានរាយការណ៍ ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅជាង ១០០,០០០នាក់ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ដោយវាគឺជាចំនួនច្រើនបំផុត គិតចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះឡើងដំបូង នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កាលពីដើមឆ្នាំ២០២០។

ឥណ្ឌាធ្លាប់បានមើលឃើញពន្លឺនៃការធូរស្បើយ កាលពីប៉ុន្មានខែមុនរួចទៅហើយ ក្រោយករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះជាបន្តបន្ទាប់ ប៉ុន្តែនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការឆ្លងរាតត្បាតបានផ្ទុះឡើងវិញយ៉ាងគំហុក រហូតបានបង្ខំឲ្យប្រទេសដែលមានប្រជាជនជាង ១,៣០០លាននាក់មួយនេះ ផ្អាកការផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 ទៅដល់អង្គការ WHO ជាបណ្តោះអាសន្នសិន ដើម្បីងាកមកគិតគូរអំពីបញ្ហាក្នុងស្រុកជាមុន។

បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ក៏ជាកត្តាចម្បងមួយ ដែលបាននិងកំពុងជំរុញឲ្យករណីឆ្លងផ្ទុះឡើងវិញផងដែរ។ នៅថ្ងៃចន្ទនេះ ឥណ្ឌាបានរាយការណ៍ពីការរកឃើញមនុស្សឆ្លង COVID-19 ១០៣,៥៥៨នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១២.៦លាននាក់ ខណៈអ្នកជំងឺ ៤៧៨នាក់ទៀតបានស្លាប់ នៅក្នុងកំឡុងពេលដូចគ្នា ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៦៥,១០១នាក់។

ទោះជាយ៉ាងណា អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា នៅមានកម្រិតទាបជាងឆ្ងាយ បើធៀបនឹងសហរដ្ឋអាមេរិក និងប្រេស៊ីល ដែលសុទ្ធតែជាប្រទេសមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 ខ្ពស់ជាងគេបំផុតលើពិភពលោក៕

 

 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម