Connect with us

ព័ត៌មានជាតិ

ក្រសួង​ពាណិជ្ជកម្ម បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ (​ស៊ី​ណូ​វ៉ា​ក់​) លើក​ទី​១ ជូន​មន្ត្រីរាជការ​ក្រោម​ឱវាទ​

Published

on

​ភ្នំពេញ​៖  ​កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើក​ទី​១​នេះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ (​ស៊ី​ណូ​វ៉ា​ក់​) លើក​ទី​១ របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក ជូន​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង ចំនួន ១៣៦៤​នាក់ តាម​គោលការណ៍​ស្ម័គ្រចិត្ត ដើម្បី​ចូលរួម​ការពារ បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជា​ឧបករណ៍​ថ្មី​មួយ​បន្ថែម​លើ​វិធានការ​សុខាភិបាល​ដែលមាន​ស្រាប់ សម្រាប់​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​ជួយ​បុគ្គល​មិនឱ្យ​ឈឺធ្ងន់ធ្ងរ​នៅពេល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​និង​កាត់បន្ថយ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។ វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​កំពុង​ប្រើប្រាស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​វ៉ាក់សាំង​ដែល​បានធ្វើ​តេស្ត​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ម៉ត់ចត់ និង​កំពុង​ប្រើប្រាស់​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ដែល​បណ្តា​ប្រទេស​មួយចំនួន បាននិងកំពុង​ដំណើរកា​រ​ចាក់​បាន​រាប់សិប​លាន​នាក់​ទៅហើយ​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ឯកឧត្តម​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ មន្ត្រីរាជការ​ក្រសួងសុខាភិបាល និង​ក្រុមគ្រូពេទ្យ​ជួរមុខ ជាពិសេស​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ព័ន្ធ​គ្រូពេទ្យ ស​.​ស​.​យ​.​ក ដែល​បាន​យកចិត្តទុកដាក់ និង​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល​៤​ថ្ងៃ​កន្លងមកនេះ ជូន​មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ក្នុងការ​ការពារ បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រទាំង​អស់​ដែល​បានទទួល​វ៉ាក់សាំង​រួចហើយ ត្រូវ​បន្ត​តាមដាន​ពិនិត្យ​សុខភាព ត្រៀមលក្ខណៈ​ដើម្បី​ចាក់​លើក​ទី​២ និង​ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​អនុ​សាន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុង​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ បី​កុំ និង​បី​ការពារ​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម