Connect with us

អន្តរជាតិ

អង់គ្លេស ផ្អាក​ចាក់​វ៉ាក់សាំង AstraZeneca លើ​កុមារ ដោយសារ​បញ្ហា​កំណក​ឈាម​

Published

on

អង់គ្លេស​៖ ការសាកល្បង​ចាក់​វ៉ាក់សាំង AstraZeneca លើ​កុមារ​នៅ​ប្រទេស​អង់គ្លេស​ត្រូវបាន​ផ្អាក ខណៈដែល​ក្រុម​និយតករ​ពិភពលោក​កំពុង​ព​ន្លឿ​ន​ការវាយតម្លៃ​លើ​បញ្ហា​កំណក​ឈាម​កម្រ​លើ​មនុស្សពេញវ័យ ក្រោយ​ចាក់​វ៉ាក់សាំង​នេះ នេះ​បើតាម​សកលវិទ្យា​ល័យ Oxford បញ្ជាក់ កាលពី​ថ្ងៃ​អង្គា​រ៍ ទី​៦ មេសា​ម្សិលមិញ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បាងកក​ប៉ុស្តិ៍​។

​សកល​វិទ្យាល័យ​ដែល​បាន​ជួយ​លើ​កិច្ចការងារ​ផលិត​វ៉ាក់សាំង​ដ៏​សកម្ម​មួយ​នេះ​បានបញ្ជាក់ តាមរយៈ​សេចក្តី​ថ្លែង​ការ​មួយ​ថា ពុំមាន​កង្វល់​លើ​សុវត្ថិភាព ក្នុងពេល​សាកល្បង​ទេ ប៉ុន្តែ​គ្រាន់តែ​ដឹងថា បារម្ភ​ពី​ការពាក់ព័ន្ធ​នឹង​ឥទ្ធិពល​កំណក​ឈាម ដោយ​បញ្ជាក់ថា រង់ចាំ​ទិន្នន័យ​បន្ថែមទៀត​ពី​ទីភ្នាក់ងារ​និយតកម្ម​ផលិត​ផលិត​ថែរក្សា​សុខភាព​និង​ថ្នាំពេទ្យ​របស់​អង់គ្លេស​ហៅ​កាត់​ថា MHRA មុនពេល​ចាប់ផ្តើម​ការសិក្សា​បន្តទៀត​។​ ប្រភព​បន្ថែមទៀតថា «​អាណាព្យាបាល​និង​កុមារ​គួរតែ​បន្តទៅ​ចូលរួម​តាម​ការ​ណាត់​ទាំងអស់ ហើយ​អាចទាក់ទង​ទៅ​ទីតាំង​សាកល្បង​ចាក់​វ៉ាក់សាំង ប្រសិនបើ​មាន​សំណួរ​អ្វី​នោះ​»​។​

MHRA បាន​រាយការណ៍​កាលពី​ចុង​ស​ប្តា៍​ថា មាន​ករណី​កំណក​ឈាម​៣០​នាក់ ក្នុងនោះ ៧​នាក់​បាន​ស្លាប់ ក្នុងចំណោម​មនុស្ស​១៨​លាន​នាក់​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​អង់គ្លេស​។ ប៉ុន្តែ​ទីភ្នាក់ងារ​ថ្នាំពេទ្យ​នៅ​អឺរ៉ុប​មួយ​នេះ​បាន​បញ្ជាក់ថា ខ្លួន​មិនទាន់​ឈានដល់​ការសម្រេច​ចុងក្រោយ​ទេ ហើយ​ការត្រួតពិនិត្យ​នៅតែ​បន្ត​ធ្វើឡើង​៕​
 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម