Connect with us

អន្តរជាតិ

ប្រជាជន​អាមេរិក​ពេញវ័យ​ទាំងអស់ នឹង​ទទួលបាន​សិទ្ធិ​ចាក់​វ៉ាក់សាំង នៅ​ខែមេសា ខាងមុខ

Published

on

​អាមេរិក​៖ ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន នៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាសថា ប្រជាជន​អាមេរិក​ពេញវ័យ​ទាំងអស់​នឹងមាន​សិទ្ធិ​ទទួលបាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 នៅក្នុង​ខែមេសា ឆ្នាំ​២០២១​ខាងមុខនេះ ។​ ការប្រកាស​ពី​កាលបរិច្ឆេត​ថ្មី​របស់លោក បៃ​ដិ​ន ខាងលើនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង​អា​ឡិច​សាន់​ឌ្រា (Alexandria) រដ្ឋ​វើ​ជី​នៀ (Virginia) ដោយបាន​ផ្លាស់ប្តូរ​កាលបរិច្ឆេត​កាលពីដើម​របស់លោក​នៅ​ថ្ងៃទី​១ ខែឧសភា ពោលគឺ​ជិត​២​សប្តាហ៍ ។

​លោក បៃ​ដិ​ន បាន​បន្ថែមថា វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ចំនួន​១៥០​លាន​ដូ​សត្រូវ​បាន​ចាក់​ជូន​ប្រជាជន​រួចរាល់ អំឡុងពេល​៧៥​ថ្ងៃ​នៃ​ការ​កាន់តំណែង​ជា​ប្រធានាធិបតី​របស់លោក ដែល​នេះ​ស្ថិតនៅលើ​ខ្សែបន្ទាត់​មួយ​ឆ្ពោះទៅកាន់​គោលដៅ​ចាក់​អោយបាន​២០០​លាន​ដូ​ស នៅក្នុង​រយៈពេល​១០០​ថ្ងៃ នៃ​ការ​កាន់តំណែង​របស់លោក ។​

​ទោះជា​យ៉ាងណាក៏ដោយ ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏​នៅតែ​ជំ​រុញអោយ​ប្រជាជន​អាមេរិក​បន្ត​អនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​ពី​ជំងឺឆ្លង និង​បាន​និយាយថា ប្រទេស​នេះ​មិនទាន់​ស្ថិតនៅក្នុង​ដំណាក់កាល​ចុងក្រោយ​នៅឡើយ​ទេ ហើយ​អាច​នឹង​ជួបប្រទះ​នូវ​ជំងឺ និង​ភាព​វេទនា​បន្ថែមទៀត នៅមុន​ថ្ងៃទី​៤ ខែកក្កដា​ខាងមុខនេះ ៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម