Connect with us

សេដ្ឋកិច្ច

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ដាក់ចេញគោលការណ៍ ៦ចំណុច ជួយសម្រួលដល់អតិថិជន កំឡុង​វិបត្តិកូវីដ​១៩

Published

on

សមាគមធនាគារ និង សមាគមមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា នៅថ្ងៃទី ០៧ ខែមេសា​ ឆ្នាំ២០២១នេះ បានចេញ​សេចក្តីថ្លែង​ការណ៍​រួម​គ្នា ដោយ​សម្រេចដាក់ចេញនូវគោលការណ៍បន្ធូរបន្ថយចំនួន៦ ចំណុច ដើម្បីជួយ​សម្រួល​ដល់អតិថិជន ក្នុងគ្រាដ៏លំបាក នៃវិបត្តិកូវីដ​១៩​នេះ។

គោលការណ៍​ទាំង​៦នោះ​រួម​មាន៖

១. សម្រាប់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩៖ លើកលែង​ការ​បង់ការ​ប្រាក់ និង​រាល់​ការ​ផាកពិន័យ​ទាំងអស់រយៈពេល​យ៉ាងតិច​មួយ​ខែ ព្រមទាំង​ទទួល​បានការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​) រួម​ទាំង​ការ​ពន្យារ​ការ​បង់ប្រាក់​ដើម​រយៈពេល​បី​ខែ​។ រាល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

២. សម្រាប់​អតិថិជន​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​៖ ផ្តល់​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​) រួម​ទាំង​ពន្យារ​ការ​បង់​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់​រយៈពេល មួយ​ខែ និង​លើកលែង​រាល់​ការ​ផាកពិន័យ​ទាំងអស់​។

៣. បន្ត​ធ្វើការ​ផ្តល់​ជូន​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ឲ្យ​បាន​ឆាប់រហ័ស និង​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​-១៩

៤. បញ្ចេញ​ឥណទាន​សង្គ្រោះ​បន្ទាន់ ឬ​បន្ថែម ដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ ព្រមទាំង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ដើម្បី​ជួយ​បន្ត និង​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​គ្រួសារ និង​អាជីវកម្ម​មុន និង​ក្រោយ​ពេល​មាន​វិបត្តិ​។

៥. ធ្វើការ​រៀបចំ​ឥណទាន​ឡើង​វិញ ព្រមទាំង​លើកលែង​រាល់​ការ​ផាកពិន័យ​ទាំងអស់ សម្រាប់​អតិថិជន​ដែល​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​ទី​មួយ សម្រាប់​រស់នៅ (First Home Owner)​។

៦. ផ្តល់​នូវ​ការ​អនុគ្រោះ​សម្រាប់​អតិ​ថ​ជន​ដែល​ទទួលមរណភាព​ដោយ​ជំងឺ​កូ​វី​ដ​-១៩ តាម​លទ្ធភាព​ជាក់ស្តែង​របស់​គ្រឹះស្ថាន​នីមួយ​ៗ​។

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម