Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បិទ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ៣​ថ្ងៃ ដើម្បី​ធ្វើការ​ជួសជុល​

Published

on

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​បិទ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ចំនួន ៣​ថ្ងៃ ដែល​នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ម៉ោង ៨:០០​ព្រឹក ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ធ្វើការ​ជួសជុល​។ ចំពោះ​ការធ្វើ​ចរាចរ​នឹងត្រូវ​ធ្វើទៅ​-​មក នៅលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ការជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​ឆ្លងកាត់​ទន្លេបាសាក់ ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ ដែល​រហូតមក​ដល់ពេលនេះ បានបញ្ចប់​ការជួសជុល​កម្រាល​ថ្មើរជើង បង្កាន់ដៃស្ពាន និង​កំពុង​រៀបចំ​ផ្លាស់ប្តូរ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចាស់​ចេញ ដោយ​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ថ្មី​ជំនួស​វិញ​។​

​ចំពោះមុខ​នេះ​ការដ្ឋាន​នឹង​ចាប់ផ្តើម​ដំណើរការ​ជួសជុល​កម្រាល​ស្ពាន ដោយ​ត្រូវ​កាយ​បក​កៅស៊ូ​ចាស់​ចេញ រួច​អ៊ុត​កៅស៊ូ​ថ្មី ដែល​ការងារ​នេះ​ចាំបាច់​ត្រូវ​បិទ​ចរាចរ​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ស់​ជា​បណ្តោះអាសន្ន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ម៉ោង ៨.០០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែមេសា ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​។ ផុត​រយៈពេល​នេះ​នឹង​បើក​ចរាចរ​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ជាធម្មតា​ឡើងវិញ​។​

​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់ ត្រូវ​ពង្វាង​ចរាច​ទៅ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ដែល​ស្ពាន​ព្រះមុនីវង្ស​ថ្មី​នេះ នឹងដាក់​ឱ្យធ្វើ​ចរាចរ​ទ្វេ​ទិស​ជា​បណ្តោះអាសន្ន​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើចរាចរ​លើផ្លូវ​ជាតិ​លេខ​១ អាច​ពង្វាង​ចរាចរ​ទៅ​ផ្លូវ​ក្រវាត់ក្រុង​ទី​២ (​ផ្លូវ​ថៃ​ហ្គ័​រ​) ដើម្បី​ចៀសវាង​ការកកស្ទះ​ចរាចរ​នៅ​ទីតាំង​ការដ្ឋាន​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម