Connect with us

អន្តរជាតិ

អ្នកជំនាញ ថា វីរុស​កូ​វីដ​១៩​បំប្លែង​ថ្មី កំពុង​ឆ្លង​យ៉ាង​រហ័ស នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​

Published

on

​ថៃ​៖ ក្រុម​អ្នកជំនាញ​ផ្នែក​មេរោគ​នៅ​ថ្ងៃ​ពុធ​នេះ​បញ្ជាក់ថា វីរុស​កូ​វីដ​១៩​បំប្លែង​ខ្លួន​មាន​ប្រភពដើម​ពី​ចក្រភព​អង់គ្លេស ដែល​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស គឺជា​ភ្នាក់ងារ​បង្ក​ការឆ្លង​ជា​ចង្កោម ដែល​ត្រូវបាន​គេ​រកឃើញ​នៅតាម​កន្លែង​កម្សាន្ត​នានា​ទូទាំង​ទីក្រុង​បាងកក ប្រទេស​ថៃ ។​

​ប្រធាន​មជ្ឈមណ្ឌល​ឧត្តមភាព​ផ្នែក​ជីវសាស្ត្រ នៅ​សកល​វិទ្យាល័យ ឈូ​ឡា​ឡុងកន (Chulalongkorn) របស់​ថៃ លោក​វេជ្ជបណ្ឌិត យ៉ុង ភូ​វ៉ូ​រ៉ា​វ៉ាន់ (Yong Poovorawan) បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ នៅឯ​ក្រសួងសុខាភិបាល​សាធារណៈ​ថា ប្រសិនបើ​អាចធ្វើ​ទៅបាន​… យើង​មិនគួរ​មានការ​ធ្វើដំណើរ ឬ​ចលនា​ណាមួយ​ទេ​នាពេល​ឥឡូវនេះ​… បើសិនជា​មិនអាច ត្រូវតែមាន​វិធានការ​រឹតត្បិត​ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ​។ បន្ថែម​លើ​នេះ លោក​វេជ្ជបណ្ឌិត​ក៏បាន​ព្រមាន​ប្រឆាំងនឹង​ការធ្វើដំណើរ​ដែល​មិនចាំបាច់ ក្នុងអំឡុងពេល​នៃ​រដូវ​បុណ្យចូលឆ្នាំ ដោយ​លោក​បាន​ប៉ាន់​ស្មានថា ចំនួន​នៃ​ការឆ្លង​ថ្មី​អាច​ហក់​ឡើង​ខ្ពស់ ។​

​បច្ចុប្បន្ន ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​ពាក់ព័ន្ធ​នឹង​មនុស្ស​វ័យក្មេង​គឺ​មិន​បញ្ចេញ​រោគសញ្ញា​ទេ​ឬ​បញ្ចេញ​រោគសញ្ញា​តិចតួច ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​បែងចែក​រវាង​អ្នក​ឆ្លង​និង​អ្នក​មិន​ឆ្លង ។ ទន្ទឹមគ្នា អ្នកឯកទេស​រូបនេះ​ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ផងដែរ ៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មេសា 2021
ព្រ សុ អា
 1234
567891011
12131415161718
19202122232425
2627282930  

អត្ថបទពេញនិយម