Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ខ្លួន​មនុ្ស​៦​នាក់ ដកហូត​គ្រឿងញៀន​៣០​កញ្ចប់ ពីរ​ទីតាំង​ផ្សេងគ្នា​

ព្រះសីហនុ​៖ នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន ២​ករណី​ផ្សេងគ្នា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦​នាក់ និង​បាន​ដកហូត​គ្រឿងញៀន​ចំនួន​៣០​កញ្ចប់​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ករណី​ទី​១៖ នៅ​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៩ មករា នេះ នៅ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ មានឈ្មោះ សុខ សុ​ភ័​ក្រ អាយុ​១៦​ឆ្នាំ​, លឹម សុ​បញ្ញា អាយុ​២១​ឆ្នាំ​, លីវ ម៉ា​ឌិន អាយុ​៣០​ឆ្នាំ​, យិន ផៃ អាយុ​១៧​ឆ្នាំ និង​សាំង ឡុង អាយុ​២១​ឆ្នាំ​។ ដកហូត​វត្ថុតាង​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន ២៩​កញ្ចប់​តូច​, ទូរស័ព្ទដៃ​៤​គ្រឿង និង​អាយ​ផេ​ត​១​គ្រឿង​។​

​ដោយឡែក​ករណី​ទី​២៖ នៅវេលា​ម៉ោងជាង​៤​ទៀបភ្លឺ ថ្ងៃទី​៩ មករា នេះ នៅ​ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ កែប បិ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដកហូត​បាន​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ១​កញ្ចប់​ធំ​, អាវុធខ្លី​ប្រភេទ​បាញ់​ខ្យល់​១​ដើម មាន​គ្រាប់​៣​គ្រាប់ និង​ទូរស័ព្ទដៃ​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន