Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គម្រោង​ចំនួន៣៤​ តម្លៃ​ជាង​៩​ម៉ឺន​លាន​រៀល នឹង​ចាប់ផ្តើម​អនុវត្ត​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ​៖ គម្រោង​៣៤​គម្រោង ដែលមាន​តម្លៃ​ជាង ៩​ម៉ឺន​លាន​រៀល នឹង​ចាប់ផ្តើម​អនុវត្ត​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​ការ​អោយដឹងពី​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​ប​ច្ទេ​ក​ទេស​ក្រុមប្រឹក្សា​ខេត្ត កាលពី​រសៀល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល លើ​គម្រោង​សកម្មភាព​អភិវឌ្ឍន៍​ជា​អាទិភាព​របស់​រដ្ឋបាល​ខេត្ត សម្រាប់​ឆ្នាំ​២០២០ ដើម្បី​បំ​លែង​គោលដៅ​ក្របខ័ណ្ឌ​អភិវឌ្ឍន៍ នៃ​ផែនការ​អភិវឌ្ឍ​ខេត្ត ជា​គម្រោង​សកម្មភាព ឬ​សេវា​អាទិភាព​នានា​សំដៅ​លើកកម្ពស់​ការផ្តល់​សេវាសាធារណ​: និង​កិច្ចអភិវឌ្ឍន៍​ខេត្ត​សម្រាប់​រយៈពេល​បី​ឆ្នាំ ២០២០-២០២២ និង​ធ្វើ​បច្ចុប្បន្នភាព​រៀងរាល់ឆ្នាំ​។​

​ឯកឧត្តម អភិបាលខេត្ត​បន្តថា ខេត្ត​ព្រះសីហនុ មាន​វិស័យ​សំខាន់ៗ​ដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម ជា​វិស័យ​គោលដៅ​សម្រាប់​អភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល​។ ខេត្ត​មាន​សក្តានុពល​ដូចជា កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ តំបន់​សេដ្ឋកិច្ច​ពិសេស ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ជា​ប្រភព​សត្តា​នុព​ល និង​ធនធានធម្មជាតិ បាននិងកំពុង​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ មានការ​រីកចំរើន​ជា​លំដាប់ បច្ចុប្បន្ន​បាន​នឹង​កំពុង​អនុវត្ត​ឱ្យបាន​សម្រេច​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ឱ្យទៅជា ” តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ” អាចធ្វើឱ្យ​ខេត្ត​ទេសចរណ៍​មាត់សមុទ្រ មានឈ្មោះ ជាទី​ក្រុង​ឧស្សាហកម្ម​បៃតង អាស៊ាន យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២៥ ជា​គោលដៅ ជំរុញ​ការអនុវត្ត​គោល នយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់ មជ្ឈមណ្ឌល​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍​រីកចម្រើន​ប្រកបដោយ​ចីរភាព និង​មាន​តុល្យភាព​បរិស្ថាន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន