Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាមេរិក​ប្រារព្ធ​ខួប៧០ឆ្នាំ​ ​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​

​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ ​កាលពី​ល្ងាច​ថ្ងៃទី៨​ ​មករា​ ​ម្សិលមិញ​នេះ​ ​បាន​រៀបចំ​ប្រារព្ធ​ធ្វើ​ខួប​លើក​ទី​ ​៧០​ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ ​រវាង​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​កម្ពុជា​។​

​ពិធី​ដែល​ធ្វើឡើង​នៅ​ល្ងាចមិញ​នេះ​ ​មានការ​ចូលរួម​ពី​លោក​ ​ប្រាក់​ ​សុ​ខុន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​និង​លោក​ ​Patrick​ ​Murphy​ ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ​ក៏ដូចជា​រដ្ឋមន្រ្តី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​ក្នុង​ឱកាស​នោះ​ ​លោក​ ​Patrick​ ​Murphy​ ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​ថ្លែង​កោតសរសើរ​ ​ចំពោះ​ការ​រីកចម្រើន​ ​នៃ​ប្រទេស​កម្ពុជា​ ​និង​ទទួលស្គាល់​ថា​ ​ក្នុងរយៈពេល​ជាង២ទសវត្សរ៍​មកនេះ​ ​ប្រទេស​កម្ពុជា​ ​មានការ​រីកចម្រើន​ខ្លាំង​ ​បោះជំហាន​ទៅមុខ​។​

​លោក​ ​Patrick​ ​Murphy​ ​ក៏​ចង់​ឃើញ​ឲ្យ​មានការ​កែ​លម្អ​ច្រើន​ទៀត​ ​ផ្នែក​ទៅតាម​រដ្ឋធម្មនុញ្ញ​ ​នៃ​ប្រទេស​កម្ពុជា​ ​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ ​ទៅលើ​វិស័យ​សិទ្ធិមនុស្ស​ ​ប្រជាធិបតេយ្យ​ ​នឹង​មានការ​រីកចម្រើន​ ​នឹង​មានការ​បោះជំហាន​ជាមួយគ្នា​ ​ទៅមុខ​ទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន