Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បុរស​ម្នាក់ បើក​គោយន្ត បុក​ដើម​កន្សែង​ផ្លោង​​កៀបជាប់មែនស្លាប់ភ្លាមៗ​!

​ខេត្តបន្ទាយមានជ័យ​៖ យ៉ាងហោចណាស់​បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ខណៈ​បើ​បើក​គោយន្ត​កន្ត្រៃ​ទៅបុក​ដើម​កន្សែង ហើយ​ផ្លោង​ទៅ​កៀប​នឹង​ចង្វែក​មែក​ដើម​កន្សែង​នោះ​។ ករណីនេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ នៅ​ភូមិ​ត្រពាំងថ្ម​កណ្ដាល ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ កែវ បូរ៉ា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងថ្ម​ត្បូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។ មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​បើក​គោយន្ត​កន្ត្រៃ ចេញពីផ្ទះ​ទៅ​ដាក់​ជី​ស្រែ លុះដល់​ចំណុច​លើ​ខ្នង​អាង​ត្រពាំងថ្ម ខាងកើត​លូ​ដើម​ពុ​ទ្ធ្រា ស្រាប់តែ​គោយន្ត​រេ​ចង្កូត​ទៅបុក​ដើម​កន្សែង បណ្តាល​ឲ្យ​ជនរងគ្រោះ​ផ្លោង​ខ្ទាត​ចេញពី​គោយន្ត​ទៅ​កៀប​.​កជាប់​មែក​ចង្វែក​ដើម ស្លាប់​នៅនឹងកន្លែង​តែម្តង​។​

​ក្រោយពេល​កើ​ហេតុ នគរបាល​មូលដ្ឋាន បាន​ចុះ​ពិនិត្យ​និង​បានប្រគល់​សព​ជនរងគ្រោះ ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន