Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ ផ្ទុះ​បាតុកម្ម​ជាថ្មី ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ លាលែង​ពី​តំណែង

​ថៃ​៖ បាតុករ​រាប់រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​បាងកក​ឡើងវិញ នា​ថ្ងៃទី​២៤ មិថុនា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ លាលែង​ពី​តំណែង ដោយ​មិន​ស្តាប់​តាម​ការព្រមាន​ពី​អាជ្ញាធរ អំពី​ការកើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ COVID-19​។​

​ការធ្វើសកម្មភាព​បាតុក​ម្មនា​ថ្ងៃទី​២៤ មិថុនា​នេះ​កើតមាន ចំពេល​ខួប​ទី​៨៩ នៃ​ចលនា​បដិវត្តន៍​សៀម​ឆ្នាំ​១៩៣២ ដែល​បានប្រែក្លាយ​ប្រទេស​ថៃ ពី​ការ​ស្ថិតក្រោម​របបរាជានិយម​ដាច់ខាត ទៅជា​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​

​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២០ ដល់​ចុងឆ្នាំ បាតុកម្ម​ក៏​កើតមាន​ឡើងជា​ញឹកញាប់ នៅ​ទីក្រុង​បាងកក​ផងដែរ ប៉ុន្តែ​វា​បាន​ថមថយ​ទៅវិញ ក្រោយ​ការ​រាតត្បាត COVID-19 និង​ការចាប់ខ្លួន​ក្រុម​មេដឹកនាំ​ចលនា​បាតុកម្ម​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន