Connect with us

Hi, what are you looking for?

អន្តរជាតិ

ពលរដ្ឋមីយ៉ាន់ម៉ាជាង២សែននាក់ ត្រូវការជំនួយស្បៀងអាហារ ក្រោយចាក់ចេញពីផ្ទះដោយអំពើហិង្សា​

ការវាយប្រហារគ្នា កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រវាងទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកម្លាំងទាហាន​ប្រជាជន ធ្វើឲ្យពលរដ្ឋជាច្រើនរងផលប៉ះពាល់ ដោយត្រូវបង្ខំចិត្តចាកចេញពីផ្ទះទៅកាន់តំបន់មានសុវត្ថិភាព។

នៅពេលនេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌​ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មានពលរដ្ឋមីយ៉ាន់ម៉ា ជាង ២៣០ពាន់នាក់ត្រូវចាកចេញពីផ្ទះសម្បែងទៅកាន់តំបន់ផ្សេងដោយសារតែអំពើហិង្សា ចាប់តាំងពីការធ្វើរដ្ឋប្រហារ ថ្ងៃទី ១ខែកុម្ភៈ។

សារព័ត៌មានរ៉យទ័របានផ្សាយថា  តាមប្រភពព័ត៌មានពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌​ OCHA ​បានប្រកាសឲ្យដឹងថា អំពើហិង្សា បណ្តាលឲ្យពលរដ្ឋជាច្រើនត្រូវបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែងភៀសខ្លួនទៅកាន់កន្លែងផ្សេង​។ ពលរដ្ឋទាំងនោះត្រូវការ ជំនួយស្បៀងអាហារជាបន្ទាន់។

តាមការលើកឡើងរបស់​ OCHA  សកម្មភាពផ្តល់ជំនួយ អន្តរជាតិ គឺជារឿងចាំបាច់បំផុត ប៉ុន្តែត្រូវរាំងស្ទះដោយសារតែ ការប៉ះទង្គិចគ្នាដោយអាវុធ រវាងទាហានរដ្ឋាភិបាលនិងកម្លាំងទាហានប្រជាជន ។

មីយ៉ាន់ម៉ាធ្លាក់នៅក្នុងវិបត្តចាប់តាំង ពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈហើយចាប់ខ្លួន​មេដឹកនាំរដ្ឋាភិបាលស៊ីវិលជាច្រើន ក្នុងនោះមាន លោកស្រីអោងសានស៊ូជី។

តាមរបាយការណ៍របស់​ OCHA  បានបញ្ជាក់ថា ​មានពលរដ្ឋ​ប្រមាណ ១៧៧ពាន់នាក់រស់នៅក្នុងរដ្ឋ ការ៉ែន ជាប់ព្រំដែនប្រទេសថៃបានភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។ ក្រៅពីនេះក៏មានពលរដ្ឋ រាប់ពាន់នាក់ទៀតនៅក្នុងរដ្ឋ​ កាឈីន និង សាន ក៏បានភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពផងដែរ ។

ជាមួយគ្នានេះ​ពលរដ្ឋ រស់នៅក្នុងរដ្ឋ​Chin  ជាង​២ម៉ឺននាក់ បានចាកចេញពីផ្ទះសម្បែង ភៀសខ្លួនទៅកាន់ទីតាំង​១០០កន្លែងផ្សេងគ្នានៅក្នុងប្រទេស ក្រោយការបាញ់ប្រហារគ្នាជាបន្តបន្ទាប់រវាង​កម្លាំង ទាហានរដ្ឋាភិបាលនិង កម្លាំង ទាហានសាមគ្គីប្រជាជន​ NUG ​មានការចូលរួមពីកម្លាំងទាហានជនជាតិភាគតិច​។ អំពើហិង្សា បានសម្លាប់មនុស្ស ៨៧៧នាក់ហើយមកទល់ពេលនេះ​និងជាង​៦០០០នាក់ ត្រូទាហានរដ្ឋាភិបាលចាប់ខ្លួនចាប់តាំងពី ការធ្វើរដ្ឋប្រហារ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន