Connect with us

Hi, what are you looking for?

អន្តរជាតិ

តុលាការអាមេរិក ដាក់ទោសអតីតប៉ូលិសជាប់ពន្ធនាគារ​ជាង​២២ឆ្នាំ

តុលាការបានប្រកាសសាលក្រម​ដាក់ទោសអតីតប៉ូលិស​ទីក្រុង​ Minneapolis លោក Derek Chauvin ជាប់ពន្ធនាការ​២២,៥ឆ្នាំ​ពីបទប្រើជង្គង់ជាន់កបុរសជនជាតិស្បែកខ្មៅ​ George Floyd កាលខែឧសភាឆ្នា​២០២០ ។

សារព័ត៌មានរ៉យទ័របានផ្សាយថាអតីតប៉ូលិស  Chauvin  កាលពីខែមេសា ត្រូវបានចោទប្រកាន់ទោសពីបទសម្លាប់មនុស្សកម្រិតទីពីរ ​ និងទីបី​ ហើយការប្រកាសសាលក្រមដាក់ទោស​ គឺជាជំហានថ្មីមួយទៅលើសកម្មភាពប្រើហិង្សាពីសំណាក់ប៉ូលិសទៅលើក្រុមជនជាតិស្បែកខ្មៅ ។

ការស្លាប់របស់​Floyd ​បានបង្កឲ្យមានមហាបាតុកម្ម មិនត្រឹមតែនៅទូទាំងអាមេរិក នោះឡើយ គឺនៅប្រទេសជាច្រើនជុំវិញពិភពលោក​ដែលមានក្រុមជនជាតិស្បែកខ្មៅរស់នៅ ដើម្បីប្រឆាំងការរស់អើងជាតិសាសន៍។ រូបភាពនៃការស្លាប់របស់ Floyd ​ត្រូវប៉ូលិសសង្កត់ក​៨នាទីមុនពេលស្លាប់ ហើយសំដីអំពាវនាវ «ខ្ញុំមិនអាចដកដង្ហើមបាន»​ជាការបើកផ្លូវឲ្យមានមហាបាតុកម្មនៅអាមេរិក នាឆ្នាំ​២០២០​។

សាលក្រមសម្រាប់ អតីតប៉ូលិស​ Chauvin ​កាលពីថ្ងៃទី ២៥ខែមិថុនា  គឺជាទោសធ្ងន់បំផុតសម្រាប់អតីតប៉ូលិសដែលបានប្រើហិង្សាសម្លាប់មនុស្ស ។ លោក​ Keith Ellison អភិបាលរដ្ឋ​ Minnesota និងជា​ចៅក្រម កាត់ក្តី​អតីតប៉ូលិស​បានបញ្ជាក់ថា ការដាក់ទោសទៅលើអតីតប៉ូលិសធ្ងន់បែបនេះគឺជារឿងមិនធ្លាប់កើតមានឡើង​។ ប៉ុន្តែគ្រួសាររបស់​ Floyd ​បញ្ជាក់ថាទោសនោះនៅស្រាលឡើយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន