Connect with us

Hi, what are you looking for?

អន្តរជាតិ

លើកដំបូងប្រធានាធិបតីអាមេរិក ចូបៃឌិនចេញបញ្ជារវាយប្រហារតាមដែនអាកាសទៅលើប្រទេសស៊ីរី

នៅព្រឹកថ្ងៃទី ២៨ខែមិថុនា ប្រធានាធិបតីអាមេរិក លោកបៃឌិន បានចេញបញ្ជារវាយប្រហារតាមដែនអាកាសទៅលើក្រុមឧទ្ទាម ដែលអ៊ីរ៉ង់គាំទ្រនៅក្នុងប្រទេសស៊ីរី​និងអ៊ីរ៉ាក់ ។ តាមបទបញ្ជារ កម្លាំងទាហានអាកាសអាមេរិក នឹងវាយប្រហារទៅលើទីតាំងឃ្លាំងអាវុធពីរកន្លែងនៅស៊ីរី និងមួយកន្លែងទៀតក្នុងប្រទេសអ៊ីរ៉ាក់។

ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ បានផ្សាយថា សហរដ្ឋអាមេរិកបាននិយាយថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនប្រឆាំងយោធាអាមេរិកនៅអ៉ីរ៉ាក់។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ យោធាអាមេរិកបានឱ្យដឹងទៀតថាការវាយប្រហារតាមផ្លូវអាកាសខាងលើមានគោលដៅលើ ឃ្លាំងស្ដុកអាវុធចំនួន២របស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់នៅស៊ីរី និងមួយកន្លែងទៀតនៅក្នុងប្រទេសអ៉ីរ៉ាក់។ ដោយឡែក បើតាមអង្គការឃ្លាំមើលសិទ្ធិ មនុស្សស៊ីរី ការវាយប្រហាររបស់យោធាអាមេរិកក៏បានផ្ដាច់ជីវិតក្រុមសកម្មប្រយុទ្ធយ៉ាងហោច៥នាក់ផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសខាងលើ ធ្វើឡើងតាមបញ្ជាដោយផ្ទាល់ពីលោកចូ បៃដិន ហើយវាក៏ជាលើកទី២ដែរដែលលោកបានចេញបញ្ជាឱ្យ បើកការវាយប្រហារបែបនេះលើក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករាមក៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន