Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គម្រោង​ចំនួន​៤ បោះទុន​ជាង ២៧​លាន​ដុល្លារ បើក​ដំណើរការ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ គម្រោង​ថ្មី​ចំនួន​៤​បន្ថែមទៀត បាន​បោះទុន​វិនិយោគ​ជាង ២៧​លាន​ដុល្លារ បើក​ដំណើរការ​នៅ​កម្ពុជា និង​បានផ្តល់​ការងារ​ជាង ១០០០​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត អំពូល​ភ្លើង គ្រឿង​បង្គុំ​អំពូល​ភ្លើង និង​គ្រឿង​បង្គុំ​វាំងនន​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ ផាក​, ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩៩​កន្លែង​។​

២- “XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​តុ​ក្ត​តា និង​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ ផាក​, ខេត្តស្វាយរៀង​, មាន​ទុនវិនិយោគ​ប្រមាណ ៥,១ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៣៣​កន្លែង​។​

៣- “JIAWAY DECOR CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារបន្ទះ និង​គ្រឿង​សង្ហា​រឹម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣២​នាក់​។​

៤- “LEISGER (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទោចក្រយាន (​កង់​) ទោចក្រយាន​អគ្គិសនី (​កង់​អាគុយ​) និង​គ្រឿង​បង្គុំ​ទោចក្រយាន​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត​, ខេត្តស្វាយរៀង​, មាន​ដើមទុន​វិនិយោគ​ប្រមាណ ១៣,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៥១​នាក់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...