Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បែក​កង់ រេ​ចង្កូត​ធ្លាក់​ប្រឡាយ ផ្ទុះ​ហ្គាស់​ឆេះ​ស្លាប់​ម្នាក់ នៅ​ស្រុក​បរិបូ​ណ៍​

ខេត្តកំពង់ឆ្នាំង​៖ យ៉ាងហោចណាស់​បុរស​ម្នាក់ បាន​ឆេះ​ស្លាប់​ក្នុង​រថយន្ត ខណៈដែល​កំពុងបើក​ប​រ ស្រាប់តែ​បែក​កង់​រេ​ចង្កូត​ធ្លាក់​ប្រឡាយ បណ្តាល​ឲ្យ​ផ្ទុះ​ហ្គាស់ កាលពី​យប់ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។

​ជនរងគ្រោះ​ឈ្មោះ ជា សុវណ្ណ​ដេ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ អញ្ចាញ​រូង ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង បាន​បើករថយន្ត​១​គ្រឿង ម៉ាក​កា​មា​រី​ស្វិត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2B-9148 ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច ស្រាប់តែ​រថយន្ត​បែក​កង់​រេ​ចង្កូត​ធ្លាក់​ប្រឡាយ បណ្ដាល​ឲ្យ​ផ្ទុះ​ហ្គាស់​ឆេះ​ស្លាប់​អ្នកបើកបរ​តែម្ដង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ និង​បានប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន