Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មនុស្ស​ចំនួន​៦០​នាក់​ទៀត នៅ​ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩

​ខេត្តសៀមរាប​៖ កាលពី​វេលាយប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន​៦០​នាក់ ក្នុងនោះ​៖ ក្រុង​សៀមរាប ៤៤​នាក់​, ស្រុក​ពួក ៨​នាក់​, ស្រុក​ប្រាសាទបាគង ៣​នាក់​, ស្រុក​សូទ្រនិគម ១​នាក់​, ស្រុក​បន្ទាយស្រី ១​នាក់ និង​មកពី​ក្រៅ​ខេត្ត​ចំនួន ៣​នាក់ មាន​អ្នកជា​សះស្បើយ ១៦​នាក់ និង​មាន​ករណី​ស្លាប់​ម្នាក់​។​

​រដ្ឋបាលខេត្ត បញ្ជាក់ថា ករណី​ស្លាប់​ដោយសា​ជំងឺ​កូ​វីដ​-១៩ គឺ​ឈ្មោះ ខាត់ សុផាត ភេទ​ស្រី អាយុ​៤៨​ឆ្នាំ អាសយដ្ឋាន​ភូមិ​ជ្រៃ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ដែល​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គិត​ត្រឹម​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១.០៩៥​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ៤០៧​នាក់​, ស្លាប់ ១១​នាក់ និង​កំពុង​សម្រាក​ព្យាបាល ៦៧៧​នាក់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន