Connect with us

Hi, what are you looking for?

អន្តរជាតិ

អង់គ្លេស ចាក់​វ៉ាក់សាំង Pfizer និង AstraZeneca លាយ​បញ្ចូល​គ្នា មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩

​អង់គ្លេស​៖ អ្នកវិទ្យាសាស្ត្រ​ដែល​សិក្សា​លើ​ករណី​ចាក់​វ៉ាក់សាំង​ពីរ​លាយ​បញ្ចូល​គ្នា​បានចង្អុលបង្ហាញ​ថា វ៉ាក់សាំង AstraZeneca ផ្សំ​ជាមួយ​វ៉ាក់សាំង Pfizer អាចបង្កើត​អង់ទីគ័រ​កម្រិត​ខ្ពស់ ហើយ​វា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩ ។ ​ការរកឃើញ​ថ្មី​ខាងលើនេះ គឺជា​សញ្ញា​ល្អ និង​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ដែលមាន​វ៉ាក់សាំង​តែមួយ​ប្រភេទ​ក្នុង​ចំនួន​កំណត់ ។


​ក្រៅពី​ការពិសោធន៍​រវាង​វ៉ាក់សាំង​ទាំងពីរ​នេះ អ្នកវិទ្យាសាស្ត្រ​ក៏​កំពុង​សាកល្បង​លើ​វ៉ាក់សាំង​ផ្សេងទៀត​ផងដែរ ហើយ​ពួកគេ​ជឿថា ការចាក់​វ៉ាក់សាំង​ប្រភេទ​ខុសគ្នា​ដោយ​ទុក​គម្លាត​១២​សប្ដាហ៍ នឹង​ផ្ដល់​ផល​វិជ្ជមាន​ដល់​ប្រព័ន្ធ​ភាពស៊ាំ ។​

​អ្នកសិក្សា​ស្រាវជ្រាវ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការចាក់​វ៉ាក់សាំង​បញ្ចូល​គ្នា​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ដែល​ផលប៉ះពាល់​អាចមាន​រយៈ​ពេល​ខ្លី និង​ស្រាល​ប៉ុណ្ណោះ ពោលគឺ​ដូចគ្នា​ទៅនឹង​ការចាក់​វ៉ាក់សាំង​តែមួយ​មុខ​ដែរ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន