Connect with us

Hi, what are you looking for?

អន្តរជាតិ

វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ តេស្ត​លើ​ក្មេង​៣​ឆ្នាំ មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​

​ចិន​៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន Global Times បានចេញ​ផ្សាយ នា​ថ្ងៃទី​២៩ មិថុនា​ថា ការធ្វើ​តេស្ដ​វ៉ាក់សាំង​ចំពោះ​កុមារ​មាន​អាយុ ៣​ឆ្នាំ ដល់​១៧​ឆ្នាំ បាន​បង្ហាញថា​វ៉ាក់សាំង COVID-19 របស់​ក្រុមហ៊ុន Sinovac មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ដោយ​វា​អាច​បង្កើន​ប្រព័ន្ធ​ភាព​សុំា​ប្រឆាំងនឹង​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​ប្រភព​ថា នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន Sinovac លោក Gao Qiang បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​វ៉ាក់សាំង CoronaVac ពិតជា មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ចំពោះ​កុមារ និង​កុមា​រវ័យ​ជំទង់​ដែលមាន​អាយុ​ពី​៣ ដល់​១៧​ឆ្នាំ ដោយ​វា​អាច​បង្កើន​ប្រព័ន្ធ​ភាព​សុំា​យ៉ាង​ល្អប្រសើរ​…​ហើយ​យើង​នឹង ចាប់ផ្ដើម​ការធ្វើ​តេស្ដ​ទ្រង់ទ្រាយ​ធំ​ជា​បន្តទៀត ដើម្បី​កំណត់ឱ្យ​កាន់តែច្បាស់​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​សម្រាប់​កុមារ និង​កុមា​រវ័យ​ជំទង់​»​។​

​គួរ​បញ្ជាក់ថា លទ្ធផល​ធ្វើតេស្ដ​ខាងលើ​របស់​ក្រុមហ៊ុន​ចិន Sinovac ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទស្សនាវដ្ដី Lancet នៅ​ថ្ងៃ​អង្គារ​នេះ គឺជា​លទ្ធផល​ធ្វើតេស្ដ វ៉ាក់សាំង COVID-19 ដំបូង​គេ​បំផុត​លើ​កុមារ​មាន​អាយុ​ពី​៣ ដល់​១៧​ឆ្នាំ​។ អាជ្ញាធរ​និយតករ​ចិន​បានអនុញ្ញាត​ការប្រើប្រាស់​បន្ទាន់​សម្រាប់​វ៉ាក់សាំង Sinovac ចំពោះ​កុមារ​មាន​អាយុ​ពី​៣ ដល់​ឆ្នាំ​១៧​ឆ្នាំ កាលពីដើម​ខែមិថុនា​ក​ន្ល​ង​ទៅ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន