Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិក​- កាណាដា​ ទទួលរងការវាយប្រហារដោយរលកកម្តៅជាប្រវត្តិសាស្ត្រ

រលកកម្តៅវាយប្រហារទីក្រុងជាច្រើន ក្នុងទឹកដីអាមរិក ក្នុងនោះនាប តីក្រុង  Portland  និង​ Salem ​រដ្ឋ​Oregon ​និងទីក្រុង​ Seattle រដ្ឋវ៉ាស៊ីនតោន​ មានសីតណ្ហាភាពក្តៅខ្លាំង​។

ទីក្រុង  Salem ​ក្នុងរដ្ឋ​ Oregon ​មានសីតណ្ហភាពកើនឡើងដល់ទៅ ៤៧,២អង្សាសេ គឺជាកម្រិតខ្ពស់់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីឆ្នាំ ១៨៩០ មកទល់ពេលនេះ​។

ជាមួយគ្នានោះអាមេរិក ក៏រងការវាយប្រហារ ដោយព្យុះ Danny  នៅទីក្រុង  Beaufort ​មានល្បឿនខ្យល់ដល់ទៅ​៦៥​គីឡូម៉ែត្រក្នុងមួយម៉ោង​ស្ថិតនៅក្នុងរដ្ឋការ៉ូលិណា ខាងត្បូង​​។ នេះជាព្យុះទី​៤ហើយ វាយប្រហារចូលទឹកដីអាមេរិក ក្នុងឆ្នាំនេះ។

ក្រៅពីអាមេរិក កាណាដា​ នៅចុងខែមិថុនានេះ រលកកម្តៅវាយប្រហារ​នៅរដ្ឋ​​ British Columbia ​តាំងពីថ្ងៃទី​២៥ខែមិថុនា ដែលមានកម្តៅក្តៅខ្លាំង ជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅក្នុងប្រទេសនេះ។

សារព័ត៌មាន  CNN ​នៅថ្ងៃទី ៣០ ខែមិថុនា បានដកស្រង់សំដី​ប្រធានក្រុមស្រាវជ្រាវ​ លោក ស្រី Lisa Lapointe បានឲ្យដឹងថា ចាប់តាំងពីរលកកម្តៅវាយប្រហារ​តាំងពីចុងសប្តាហ៍កន្លងមក  បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ។ ការស្រាវជ្រាវស្តីពីករណីស្លាប់ជាបន្តបន្ទាប់នៅរដ្ឋ​ British Columbia ​បានបង្ហាញយ៉ាងច្បាស់ថា អ្នកស្លាប់ភាគច្រើនដោយក្តៅខ្លាំង។

ចាប់តាំងពីថ្ងៃទី​២៥ ដល់ថ្ងៃទី​២៨ ខែមិថុនា មានអ្នកស្លាប់សរុប ២៣៣នាក់ ​គឺមានចំនួនច្រើនជាងរបាយការណ៍ កាលពីដំបូង ។​ អ្នកសា្លប់ភាគច្រើនជាមនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ។តាមរបាយករណ៍បានបញ្ជាក់ថា​ការស្លាប់ដោយភាគច្រើនកើតឡើងនៅទីក្រុង  Vancouver, Bernaby  និង​ Surrey ។

 

កម្លាំងប៉ូលិសនៅទីក្រុង​ Vancouver ​បានបញ្ជាក់ថា មានមនុស្ស ៦៥នាក់ស្លាប់​ចាប់តាំងពីរលកកម្តៅវាយប្រហារតំបន់នេះតាំងពីថ្ងៃទី ២៥ខែមិថុនា ។ សីតណ្ហភាពនៅកណ្តាលទីក្រុង​ Vancouver ​មានចាប់ពី​២៦ឡើងដល់​ជិត​៣៩ អង្សាសេ។

ចំណែកនៅក្នុងស្រុក​ Lytton ខេត្ត​ British Columbia  មានសីតណ្ហភាពកើនឡើងដល់ទៅ ៤៧,៥អង្សាសេ​នាថ្ងៃទី​២៨ខែមិថុនា គឺជាកម្តៅខ្ពស់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ។ ក្នុងរដូវក្តៅប្រចាំឆ្នាំ គឺខ្ពស់បំផុតមានតែជិត ៤០អង្សាសេតែប៉ុណ្ណោះ៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន