Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា​-​ឥណ្ឌូនេស៊ី រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​រួមគ្នា ក្នុង​រមណីយដ្ឋាន​អង្គរ ផ្សព្វផ្សាយ​អំពី​វប្បធម៌ និង​អរិយធម៌ នៃ​ប្រទេស​ទាំងពីរ

​ខេត្តសៀមរាប​៖ ឯកឧត្តម សូ​ឌី រា​ម៉ាន់ ហា​សាំង ឯកអគ្គរដ្ឋទូត​សាធារណៈ​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ក្រោម​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ឥណ្ឌូនេស៊ី យើង​បានរៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​រួមគ្នា ដើម្បី​បង្កើន​ចំណង​មិត្ត​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ជិតស្និទ្ធ ខណៈដែល​កម្មវិធី​មួយចំនួន​ត្រូវបាន​ខកខាន រយៈពេល​ជាង​១​ឆ្នាំកន្លងមក ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​តាមរយៈ​ព្រឹត្តិការណ៍​នេះដែរ ក៏​ជាការ​រួមចំណែក ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ជាពិសេស​ខេត្តសៀមរាប ដែលជា​គោលដៅ​ទេសចរណ៍ ដ៏​ល្បីល្បាញ ជាទី​តាំង​នៃ​ប្រាសាទអង្គរវត្ត ដែលមាន​អាយុកាល​រាបពាន់​ឆ្នាំ ដើម្បី​ទាក់ទាញ​ភ្ញៀ​ទេសចរ​មក​កម្សាន្ត ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ បាន​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​សម្ដែង​នូវ​គាំទ្រ ចំពោះ​ព្រឹត្តិការណ៍​ជិះ​កង់​រួមគ្នា​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌូនេស៊ី ដែល​នេះ​ជា​ព្រឹត្តិការណ៍ មិន​ត្រឹមតែ​ដើម្បី​បង្កើន​ចំណងមិត្តភាព​រវាង​ទាំងពីរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​បង្ហាញ​អំពី​វប្បធម៌ និង​អរិយធម៌​ពី​អតីតកាល​របស់​កម្ពុជា និង​ឥណ្ឌូនេស៊ី ដែលមាន​ភាព​ប្រហាក់ប្រហែលគ្នា ពិសេស​តាមរយៈ​ព្រឹត្តិការណ៍​នេះ ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​អំពី​គោលដៅ​ទេសចរណ៍ របស់​ខេត្តសៀមរាប ដែល​ត្រូវបាន​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ចាត់ទុកថា ជាទី​តាំង​វប្បធម៌ នៃ​ប្រទេស​អាស៊ាន​សម្រាប់​ឆ្នាំ​២០២១​និង​២០២២​។​

​សូមជម្រាបថា ព្រឹត្តិការណ៍​ជិះ​កង់​រួមគ្នា​ដោយ​គណៈប្រតិភូ​នៃ​ប្រទេស​ទាំងពីរ​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​នេះ ដោយបាន​ចាប់ផ្តើម​ជិះ​កង់​ចេញដំណើរ​ពីមុខ​ប្រាសាទអង្គរវត្ត ឆ្ពោះទៅ​តាមផ្លូវ​ប្រាសាទក្រវ៉ាន់ រួច​បន្ត​ទៅកាន់​គោលដៅ​ប្រាសាទ​ផ្សេងៗ​ទៀត ក្នុង​តំបន់​រមណី​ដ្ឋា​ន​អង្គរ ក្រោម​ការចូលរួម និង សម្របសម្រួល​ពី​អាជ្ញាធរ​ជាតិ​អប្សរា ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន