Connect with us

Hi, what are you looking for?

អន្តរជាតិ

ទិដ្ឋភាពនៃខួប១០០ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនិស្តចិន

រដ្ឋាភិបាលទីក្រុងប៉េកសាំងបានប្ររព្វខួប​១០០ឆ្នាំថ្ងៃបង្កើតបក្សកុម្មុយនិស្តចិន  ដែលបានដឹកនាំប្រទេសទទួលបានជោគជ័យ រហូតមកទល់ពេលនេះ​។​ នៅក្នុងពិធីដ៏សំខាន់នេះមានការដង្ហែរក្បួនព្យុហយាត្រា និងការហោះហើរសម្តែង​ នៅលើអាកាស។

ថ្ងៃទី១ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនថា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គឺតំណាងឱ្យផលប្រយោជន៍ស្នូលរបស់ប្រជាជនចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន គ្មានផលប្រយោជន៍ពិសេសអ្វី សម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនដែលតំណាងឱ្យផលប្រយោជន៍ របស់ក្រុមអ្នកទទួលណាមួយ ក្រុមសិទ្ធិអំណាចណាមួយ ឬវណ្ណៈដែលមានសិទ្ធិអំណាចពិសេសណាមួយនោះដែរ។ «រាល់ការប៉ុនប៉ងធ្វើអបគមន៍បក្សកុម្មុយនិស្តចិន និងប្រជាជនចិននឹងមិអាចសម្រេចបានជាដាច់ខាត!»។

លោក Xi Jinping បានសង្កត់ធ្ងន់ថា បក្សកុម្មុយនិស្តចិនត្រូវតែប្រកាន់ខ្ជាប់នូវវត្ថុបំណងដើម ស្តីពីការបម្រើប្រជាជនឱ្យអស់ពីចិត្តពីថ្លើម ព្រមទាំងឈរលើគោលជំហររបស់ប្រជាជន លើកកម្ពស់ការអភិវឌ្ឍរបស់ប្រជាជនដោយគ្រប់ជ្រុងជ្រោយ និងជំរុញការវិវឌ្ឍរីកចម្រើនជាក់ស្តែង នៃភាពសម្បូរសម្បាយរួមរបស់ប្រជាជនទាំងអស់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន