Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្លាប់​៦​នាក់ និង​របួស​៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ម្សិលមិញ

​ភ្នំពេញ​៖ យោងតាម​របាយការណ៍ ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​, របួសស្រាល​១​នាក់ និង​របួសធ្ងន់​៥​នាក់​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្តាំ និង​កត្តា​យាន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន