Connect with us

Hi, what are you looking for?

កម្សាន្ត

ខ្លាឃ្មុំ​ធំ បង្ហាញ​វត្តមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កម្ពុជា

​ខ្លាឃ្មុំ​ធំ Asiatic black bear (Ursus thibetanus) ស្ថិតក្នុង​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ (​តាមច្បាប់​ស្តីពី​ព្រៃឈើ របស់​កម្ពុជា​) និង​ត្រូវបាន​ចាត់ជា​ប្រភេទ​ងាយ​រងគ្រោះ (VU) នៅក្នុង​បញ្ជី​ក្រហម IUCN ហើយ​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​ឧបសម្ព័ន្ធ I នៃ​អនុសញ្ញា CITES​។ មាន​វត្តមាន​នៅក្នុង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ី​ខាងត្បូង អាស៊ីអាគ្នេយ៍ រហូតដល់​អាស៊ី​ខាងកើត​។

​ខ្លាឃ្មុំ​ធំ​រស់នៅក្នុង​ប្រភេទ​ព្រៃ​ជាច្រើន​ប្រភេទ​ដែល​រួមមាន​ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ល្បោះ​ចម្រុះ​។ នៅក្នុង​ប្រទេស​កម្ពុជា សត្វ​ខ្លាឃ្មុំ​ធំ​មាន​វត្តមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន​នៅ​ភូមិភាគ​ឦសាន ភូមិភាគ​ខាងកើត ភូមិភាគ​ខាងជើង និង​ភូមិភាគ​និរតី នៃ​ប្រទេស​កម្ពុជា​។

​ខ្លាឃ្មុំ​ធំ ជា​ប្រភេទ​សព្វាសី សត្វ​ស៊ី​ចំនី​ចម្រុះ​រួមមាន​រុក្ខជាតិ និង​សត្វ​។ ខ្លាឃ្មុំ​ធំ អាច​ចាប់ផ្តើម​បង្ក​កំណើត​នៅ​អាយុ​ពី​៤​ទៅ​៥​ឆ្នាំ ជាទូទៅ​ធ្វើការ​បង្កាត់​ពូជ​នៅ​កំឡុង​ពី​ខែមិថុនា​-​កក្កដា ហើយ​បង្កើតកូន​នៅ​កំឡុង​ខែវិច្ឆិកា​-​មីនា និង​ជាទូទៅ​បង្កើតកូន​ម្តង​បាន​ពី​១​ទៅ​២​ក្បាល​។

​សត្វ​ខ្លាឃ្មុំ​អាចរ​ស់បាន​រហូតដល់​អាយុ​ជាង​៣០​ឆ្នាំ​។ ​សត្វ​ខ្លាឃ្មុំ​ទទួលរង​ការ​គម្រាមកំហែង​ពី​កត្តា​ជាច្រើន​ដែល​រួមមាន ការបាត់បង់​ទីជម្រក ការ​បរបាញ់ និង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដើម្បី​យក​ស្បែក ក្រចកជើង ប្រ​ម៉ាត់ និង​ការចាប់​មក​ចិញ្ចឹម​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...